ថ្នាក់ដឹកនាំវៀតណាមចែករំលែកទុក្ខជាមួយថ្នាក់ដឹកនាំឡាវអំពីគ្រោះថ្នាក់អាកាសចរណ៍នៅឡាវ
(VOV)_នាថ្ងៃទី ១៧ តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានផ្ញើសារទូរលេខរំលែកទុក្ខ ចំពោះអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Chummaly Sayyasone និងនាយក រដ្ឋមន្ត្រីឡាវ លោក Thoongsing Thammavong ពេលទទួលបានព័ត៍មានថា៖នាថ្ងៃទី ១៦ តុលា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវជួបប្រទះគ្រោះ
ថ្នាក់នៅខេត្ត Champasak (ឡាវ)។ នាថ្ងៃនេះដែរ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក
Pham Binh Minh ក៏បាន ផ្ញើសារទូរលេខរំលែកទុក្ខចំពោះឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសឡាវ លោកThongloun Si Soulithផងដែរ។