ថ្នាក់ដឹកនាំវៀតណាមផ្ញើសារទូរលេខអំណរសាទរមហាសន្និបាតលើកទី១៩បក្សកម្មុយនិស្តចិន

(VOVWORLD) -ក្នុងឱកាសដែលមហាសន្និ បាតលើកទី១៩ បក្សកុម្មុយនិស្តចិន នាថ្ងៃទី ១៨ តុលា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម បានផ្ញើសារទូរលេខអំណរសាទរជូន គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តចិន។ សារទូរលេខបានលើកច្បាស់ថា៖
 ថ្នាក់ដឹកនាំវៀតណាមផ្ញើសារទូរលេខអំណរសាទរមហាសន្និបាតលើកទី១៩បក្សកម្មុយនិស្តចិន - ảnh 1 ទិដ្ឋភាពនៃពិធីបើកមហាសន្និបាតលើកទី១៩បក្សកុម្មុយនិស្តចិន (រូបថតៈ THX/TTXVN)

“ក្នុងឱកាសនៃមហាសន្និបាតលើកទី១៩បក្សកុម្មុយនិស្តចិន តាងនាមបក្សកុម្មុយនិស្តវៀតណាមនិងប្រជាជនវៀតណាម យើងខ្ញុំសូមផ្ញើមកមហា សន្និបាត និងតាមរយៈមហាសន្និបាតជូនដល់បក្ខជនទាំងអស់នៃបក្សកុម្មុយនិស្តចិននិងប្រជាជនចិន សូវសេចក្តីជូនពរយ៉ាងកក់ក្តៅបំផុត។ យើងខ្ញុំមានក្តីសោមនស្សរីករាយចំពោះ សមិទ្ធិដែលដ៏ធំធេងដែលប្រជាជនចិនទទួលបាននាប៉ុន្មានឆ្នាំកន្លងទៅ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់មជ្ឈឹមបក្សកុម្មុយនិស្តចិនដោយអគ្គលេខាបក្ស លោក Xi Jinping ជាប្រមុខ។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា មហាសន្និ បាតលើកទី១៩របស់ បក្សកុម្មុយនិស្តចិន នឹងដាក់ចេញនូវសេចក្តីសម្រេចចិត្តសំខាន់ៗ បង្កើតទិសដៅរឹងមាំ ដើម្បីប្រជាជនចិនអាចអនុ វត្តប្រកបដោយជោគជ័យគោលដៅដែលបានដាក់ចេញ។

វៀតណាមនិងចិនជាប្រទេសជិតខាងជិតស្និទ្ធ មានប្រពៃណីមិត្តភាពតាំងពីយូរ ណស់មកហើយ។ បក្ស រដ្ឋនិងប្រជាជនវៀតណាមចង ចាំជានិច្ចនូវការគាំទ្រនិងជួយ ឧបត្ថម្ភរបស់បក្ស រដ្ឋអំណាចនិងប្រជា ជនចិន។ ជាពិសេស បក្ស រដ្ឋនិងប្រជាជនវៀត ណាមត្រៀមជាស្រេចពង្រឹងនិងពង្រីកទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ដើម្បី ផលប្រយោជន៍ជាសារវ័ន្ននិងយូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិ ភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ