ថ្នាក់ដឹកនាំវៀតណាមមាន “យុទ្ធសាស្រ្ត សមត្ថភាព និងការអនុវត្តជាក់ស្តែង”

(VOVWORLD) - ក្នុងសន្និសីទសារព័ត៌មាន ឯកអគ្គរដ្ឋទូតអាមេរិកលោក Daniel Kritenbrink បាន លើកច្បាស់ថា វៀតណាមគឺជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់អាមេរិក ហើយប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីជំរុញការរីកធំធាត់នៃទំនាក់ទំនងទ្វេភាគី; លោកក៏វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហានៅតំបន់និងអន្តរជាតិ។
ថ្នាក់ដឹកនាំវៀតណាមមាន “យុទ្ធសាស្រ្ត សមត្ថភាព និងការអនុវត្តជាក់ស្តែង” - ảnh 1ឯកអគ្គរដ្ឋទូតអាមេរិកលោក Daniel Kritenbrink។

ខ្ញុំមានការរំពឹងខ្ពស់ទៅលើអនាគតនៃទំនាក់ទំនងវៀត ណាម-អាមេរិក ក្នុងដំណាក់កាលថ្មី។ នោះគឺការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអាមេរិកលោក Daniel Kritenbrink ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃ៧ ខែមេសា ក្នុងឱកាសបញ្ចប់អណត្តិបេសកកម្មការទូតនៅវៀតណាម។

ក្នុងសន្និសីទសារព័ត៌មាន ឯកអគ្គរដ្ឋទូតអាមេរិកលោក Daniel Kritenbrink បាន លើកច្បាស់ថា វៀតណាមគឺជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុតរបស់អាមេរិក ហើយប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីជំរុញការរីកធំធាត់នៃទំនាក់ទំនងទ្វេភាគី; លោកក៏វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហានៅតំបន់និងអន្តរជាតិ។

លោក Daniel Kritenbrink បានបញ្ជាក់ថា វៀតណាមគឺជាផ្នែកសំខាន់មួយ នៃយុទ្ធសាស្ត្រ មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក របស់អាមេរិក។ ការកសាងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនិងយូរអង្វែង ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពី នឹងបង្កើតសន្ទុះសម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលថ្មី។ ឯកអគ្គរដ្ឋទូតអាមេរិកលោក Daniel Kritenbrink បានឲ្យដឹងថាខ្លួនលោកនិងថ្នាក់ដឹកនាំអាមេរិក   មានបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំថ្មីរបស់ប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ