ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជួបជាមួយទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove

(VOVWORLD) -នារសៀលថ្ងៃទី២៤ឧសភានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove ។ 
ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជួបជាមួយទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ចើញទទួលជួបជាមួយទេសាភិបាលអូស្ត្រាលី លោក  Peter Cosgrove

ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានចាត់ទុកថា ដើម្បីបន្តរក្សានិន្នាការអភិវឌ្ឍន៍យ៉ាងសកម្មដូចបច្ចុប្បន្នក៏ដូចជាធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងរវាងភាគីទាំងពីរនោះ គឺភាគីទាំងពីរគប្បីបង្ហើយនូវកម្មវិធីសកម្មភាព២០១៦-២០១៩ ជម្រុញវិធានការពន្លឿនពាណិជ្ជកម្មមួយចំនួនជាពិសេស បង្កលក្ខណៈងាយស្រួលថែមទៀត សម្រាប់សហគមន៍សហគ្រាសនៃប្រទេសទាំងពីរផងដែរ។

ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជួបជាមួយទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove - ảnh 2ប្រធានរដ្ឋសភាវៀៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួួយទេសាភិបាលអូស្ត្រាលី លោក Peter Cosgrove  

ក្នុងថ្ងៃដដែល ក្នុងជំនួបជាមួយទេសាភិបាកអូស្ត្រាលី លោក Peter Cosgrove ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា រដ្ឋសភាវៀតណាមគាំទ្រការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី ដែលបង្កើតគ្របខ័ណ្ឌសំខាន់ថ្មី ដើម្បីនាំកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែជាក់ស្តែងជាង។ ស្តីពីទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ប្រធានរដ្ឋសភាវៀតណាមបានចាត់ទុកថា នាពេលខាងមុខ ក្រុមសមាជិកសភាមិត្ត ភាពនៃប្រទេសទាំងពីរនឹងបង្កើតផែនការសហប្រតិបត្តិការ ដើម្បីរួមចំណែកជាក់ស្តែងក្នុងការកសាងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនិងរដ្ឋសភាទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ