ថ្នាក់ដឹកនាំសមាគមវៀតណាម-អាមេរិកជួបសន្ទនាគណៈប្រតិភូអង្គការអតីតទាហានចូលរួមសង្គ្រាមនៅឯបរទេស(អាមេរិក)
|
ថ្នាក់ដឹកនាំសមាគមវៀតណាម-អាមេរិកជួបសន្ទនាគណៈប្រតិភូអង្គការអតីតទាហានចូលរួមសង្គ្រាមនៅឯបរទេស(អាមេរិក) |
(VOV)_នារសៀលថ្ងៃទី១៣មិនា នៅទីក្រុងហាណូយ ប្រធានសមាគមវៀតណាម-អាមេរិក លោក Nguyen Tam Chien បានជួបសន្ទនាជាមួយគណៈប្រតិភូអង្គការអតី
តទាហានចូលរួមសង្គ្រាមនៅឯបរទេស - VFW (អាមេរិក) ដឹកនាំដោយលោក Keith
E.Harman អគ្គមេបញ្ជាការរងទីមួយ អង្គការ VFW ដែលកំពុងបំពេញទស្សនកិច្ចនៅ
វៀតណាម។ នៅក្នុងជំនួបនេះ លោក Nguyen Tam Chien បានវាយតំលៃខ្ពស់កម្មវិធី
ផ្លាស់ប្តូរគណៈប្រតិភូរវាងអង្គការអតីតទាហាន ចូលរួមសង្គ្រាមនៅឯបរទេស (VFW)
និងសមាគមវៀតណាម-អាមេរិក ដែលបានបង្កើតឡើងពីឆ្នាំ១៩៩៦មក។ លោកក៏
បានសង្កត់ធ្ងន់ថា៖ កម្មវិធីនេះបានជំរុញការយោគយល់គ្នាទៅវិញទៅមកជំរុញការ
អភិវឌ្ឍន៍ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រ
ទេសទាំងពីរ វៀតណាម-អាមេរិក ជាពិសេសគឺរវាងបណ្ដាអតីតយុទ្ធជនវៀតណាម
និងអតីតទាហានអាមេរិក។
នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានស្ដីអំពីបញ្ហាស្វែងរកទាហានអាមេរិក
ដែលបាត់ខ្លួននៅក្នុងសង្គ្រាមនៅវៀតណាម (MIA) និងទិសដៅរៀបចំវេទិកា៖សហ
គ្រាសអតីតទាហានវៀតណាម-អាមេរិក លើកទីមួយ នៅវៀតណាមផងដែរ៕