ថ្នាក់ដឹកនាំសម្ព័ន្ធគណបក្ស CDU/CSU និងគណបក្ស SPD ជួបជុំគ្នា
(VOVWORLD) - នាថ្ងៃទី ១ មិនា បណ្ដាថ្នាក់ដឹកនាំនៃសម្ព័ន្ធគណបក្សប្រជាធិប តយ្យសង្គមគ្រឹសសាសនា (CDU/CSU) និងគណបក្សឆ្វេងនិយមកណ្ដាល (SPD) បានដំណើរការចរចាជាន់ខ្ពស់នៅរដ្ឋធានីបែកឡាំងសំដៅសម្រេចដំណាក់កាលត្រៀមរៀបចំចុងក្រោយសំរាប់ការបង្កើតរដ្ឋាភិបាល
«មហាសម្ព័ន្ធភាព» ថ្មី មួយ។
ថ្នាក់ដឹកនាំសម្ព័ន្ធគណបក្ស CDU/CSU និងគណបក្ស SPD ជួបជុំគ្នា |
(VOVworld) – នាថ្ងៃទី ១ មិនា បណ្ដាថ្នាក់ដឹកនាំនៃសម្ព័ន្ធគណបក្សប្រជាធិប តយ្យសង្គមគ្រឹសសាសនា (CDU/CSU) និងគណបក្សឆ្វេងនិយមកណ្ដាល (SPD) បានដំណើរការចរចាជាន់ខ្ពស់នៅរដ្ឋធានីបែកឡាំងសំដៅសម្រេចដំណាក់កាលត្រៀមរៀបចំចុងក្រោយសំរាប់ការបង្កើតរដ្ឋាភិបាល
«មហាសម្ព័ន្ធភាព» ថ្មី មួយ។ ចូលរួមការពិភាក្សាមានអធិការបតីអាល្លឺម៉ង់និងជាប្រធានគណបក្ស CDU លោកស្រី Angela Merkel ប្រធានគណបក្ស CSU លោក Horst Seehofer ថ្នាក់ដឹកនាំស្តីទីគណបក្ស SPD លោក Olaf Scholz និងលោកស្រី Andrea Nahles អ្នកប្រមុខក្រុមសមាជិកសភា SPD នៅរដ្ឋសភាសហព័ន្ធ។ បណ្ដាថ្នាក់ ដឹកនាំបានផ្លាស់ប្តូរមតិធ្វើច្បាស់និងស្វែងរកវិធានការសំរាប់ការខ្វែងគំនិតនៅ សេសសល់រវាងភាគីនានាក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធភាពដែលទទួលបាននាថ្ងៃទី ៧ កុម្ភៈកន្លងទៅ៕