ថ្នាក់ដឹកនាំសហភាពអឺរ៉ុបរិះគន់នូវជំហររបស់អាមេរិកចំពោះអឺរ៉ុប

(VOVWORLD) - នាថ្ងៃ ១០ខែវិច្ឆិកា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានចេញសេចក្តីចោទប្រកាន់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ស្វែងរកវិធី បំផ្លិចបំផ្លាញទ្វីបអឺរ៉ុបមួយ “រឹងមាំនិងសាមគ្គីភាព” ព្រមទាំងបានព្រមានអំពីការកើនឡើងនៃរណសិរ្សជាតិនិយម ជា “សមាជិកគណបក្សណាស៊ីស” នៅក្នុងបណ្តាការបោះ ឆ្នោតនាឆ្នាំក្រោយរបស់សហភាពអឺរ៉ុប (EU) ។ 
ថ្នាក់ដឹកនាំសហភាពអឺរ៉ុបរិះគន់នូវជំហររបស់អាមេរិកចំពោះអឺរ៉ុប - ảnh 1ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk 

ការអត្ថាធិប្បាយរបស់ថ្នាក់ដឹកនាំអ៊ឺរ៉ុបរូបនេះ ត្រូវបានលើកឡើង បន្ទាប់ពីលោកប្រធានាធិបតី Trump បានរិះគន់សំណើររបស់ប្រធានាធិបតីបារាំង Emmanuel Macron ក្នុងការបង្កើតកងទ័ពអ៊ឺរ៉ុបមួយ។

មុននោះ  ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានសម្តែងការព្រួយបារម្ភជាច្រើនលើកច្រើនសារ ចំពោះការដែល ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងស្វែងរកការ បំផ្លាញសណ្តាប់ធ្នាប់របស់ពិភពលោកក្រោយសង្រ្គាមលោកលើកទីពីរ។ ថ្នាក់ដឹកនាំអាមេរិកធ្លាប់បានហៅសហភាពអឺរ៉ុបថាជាគូប្រជែងពាណិជ្ជកម្ម។

ស្តីពីការបោះឆ្នោតសភាអឺរ៉ុបសំដៅក្នុងខែឧសភាឆ្នាំ២០១៩ខាងមុខ លោកប្រធាន Tusk បានព្រមានពីការក្រោកឈរឡើងនៃរណសិរ្សជាតិនិយម ប្រឆាំងនឹងសហភាពអឺរ៉ុប។ លោករូបនេះបានចាត់ទុកថា មិនអាចលើកលែងបាននូវលំហូចំនួនពីរ មួយ គឺ «សមាជិកបក្សណាស៊ីស” គាទ្រជាតិនិយមនិងមួយគឺអ្នកចង់ជម្រុញឲ្យ EU ធ្វើ សមាហរណកម្មកាន់តែស៊ីជម្រៅ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ