ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង
(VOVWORLD) - ពន្លឿនការផលិត និងការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-១៩ គឺជាប្រធានបទសំខាន់ៗ នៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូរបស់សហភាពអឺរ៉ុបដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី២៦ ខែកុម្ភៈ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel (រូបថត៖ AFP/TTXVN) |
នៅក្នុងលិខិតអញ្ជើញថ្នាក់ដឹកនាំសហភាពអឺរ៉ុបរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានសរសេរថា អាទិភាពរបស់ប្លុកនេះនៅតែបន្តបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងសហភាពអឺរ៉ុប។ នេះមានន័យថា ត្រូវពន្លឿនដំណើរការ ផ្តល់អាជ្ញាប័ណ្ណ ក៏ដូចជាការផលិតនិង ចែកចាយវ៉ាក់សាំង។
នេះក៏ជាគោលដៅមួយដែលត្រូវបានបង្ហាញដោយបណ្តាប្រទេសសមាជិកមួយចំនួនក្នុងប្លុកនេះក៏ចង់សង្កត់ធ្ងន់ក្នុងបរិបទដែលមានព្រួយបារម្ភអំពីការដែលប្លុកនេះអនុវត្តការចាក់ វ៉ាក់សាំងយ៉ាងយឺតយាវ និងយុទ្ធសាស្ត្រទិញទំនិញរបស់បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប ដែលទទួលរងការរិះគន់ជាច្រើន។ នៅក្នុងសារលិខិតរួមដែលបានផ្ញើជូនប្រធានក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ថ្នាក់ដឹកនាំមកពីប្រទេស Litva ប៉ូឡូញ ដាណឺម៉ាក បែលហ្ស៊ិក និងអេស្ប៉ាញ បានលើកច្បាស់លាស់អំពីការយកចិត្តទុកដាក់អំពីការផលិតវ៉ាក់សាំងក្នុងសហភាពអឺរ៉ុបផងដែរ៕