ថ្នាក់ដឹកនាំអ៊ីរ៉ាក់បានអំពាវនាវសម្រុះសម្រួលជាតិ
|
ថ្នាក់ដឹកនាំអ៊ីរ៉ាក់បានអំពាវនាវសម្រុះសម្រួលជាតិ (lobelog.com) |
Vovworld-នាថ្ងៃទី៦វិច្ឆកានៅវេទិការសន្ទនានិងសម្រុះសម្រួលមជ្ឈឹមបូពារ
នៅទីក្រុង Erbil (អ៊ីរ៉ាក់) ប្រធានាធិបតីអ៊ីរ៉ាក់លោក Fouad Masoum បានដាស់តឿន
បណ្ដាភាគីដំណើរការសម្រុះសម្រួលសំដៅស្ដាស្ថិរភាពសង្គម បង្កើនកំលាំងសំរាប់
សង្គ្រាមប្រឆាំងអង្គការជ្រុលនិយមរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ថ្នាក់ដឹកនាំរូបនេះ
បានអំពាវនាវពិនិត្យលើច្បាប់មួយចំនួនសំដៅជំរុញសម្រុះសម្រួលដោយផ្អែកទៅ
លើបទពិសោធន៍ជោគជ័យរបស់អាហ្វ្រិកខាងត្បូងនិងអៀកឡង់។
ខណៈពេលនោះ ប្រធានរដ្ឋសភា Selim al-Jabouri បានចាត់ទុកថា បណ្ដាកំលាំង
នយោបាយនៅអ៊ីរ៉ាក់ត្រូវដំណើរការវាយតំលៃស្ថានភាពក្នុងប្រទេសនិងចាប់ផ្ដើម
គំរោងការជាតិអំពីសម្រុះសម្រួលនិងសន្ទនាជាតិ។ ប្រធានរដ្ឋសភាអ៊ីរ៉ាក់ក៏ចាត់ទុក
ប្រទេសឈូងសមុទ្រពែកនេះកំពុងត្រូវប្រឈមមុខជាមួយវិបត្តិជំនឿជាក់ក្នុងនោះ
មូលហេតុសំខាន់ចាប់ផ្ដើមពីការដែលបណ្ដាគណៈបក្សនយោបាយខ្វះកាណាល់
សន្ទនានិងទាក់ទង៕