ថ្នាក់ដឹកនាំអឺរ៉ុបបើកកិច្ចប្រជុំផ្ទាល់លើកដំបូងដើម្បីពិភាក្សាអំពីវិបត្តិជំងឹរាតរ្បាត COVID-19

(VOVWORLD) -  នេះគឺជាកិច្ចប្រជុំដំបូងរបស់មេដឹកនាំអឺរ៉ុប ដែលធ្វើឡើងជាទម្រង់នៃការប្រជុំទល់មុខគ្នា ចាប់តាំងពីមានការផ្ទុះឡើងនៃការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 មក។

នាថ្ងៃទី ១១ មិថុនា ថ្នាក់ដឹកនាំនៃប្រទេស Visegrad ចំនួន ៤ (ត្រូវបានគេស្គាល់ផងដែរថាជាក្រុម V4 រួមមាន សាធារណរដ្ឋឆែក ស្លូវ៉ាគី ហុងគ្រីនិងប៉ូឡូញ) បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីកញ្ចប់ជំនួយសេដ្ឋ កិច្ចដែលមានតម្លៃ ៧៥០ ពាន់លានអឺរ៉ូ (ស្មើនឹង ៨៥០ ពាន់លានដុល្លារ) នៃសហភាពអឺរ៉ុប (EU)។ នេះគឺជាកិច្ចប្រជុំដំបូងរបស់មេដឹកនាំអឺរ៉ុប ដែលធ្វើឡើងជាទម្រង់នៃការប្រជុំទល់មុខគ្នា ចាប់តាំងពីមានការផ្ទុះឡើងនៃការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 មក។

សូមគូសបញ្ជាក់ថា បណ្តាប្រទេស V4 កំពុងស្វែងរកគោលជំហររួមមួយ ស្តីពីមូលនិធិស្តារសេដ្ឋកិច្ចរបស់អឺរ៉ុប នៅចំពោះមុខកិច្ចប្រជុំកំពូលតាមអ៊ិនធឺរណែតរបស់ក្រុមប្រឹក្សាអឺរ៉ុប (EC) ដែលធ្វើឡើងនៅថ្ងៃទី ១៩ ខែមិថុនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ