ថ្នាក់ដឹកនាំ អ.ស.ប. និង EU ពិភាក្សាអំពីបញ្ហាសន្តិភាពនិងសន្តិសុខ


ថ្នាក់ដឹកនាំ អ.ស.ប. និង EU ពិភាក្សាអំពីបញ្ហាសន្តិភាពនិងសន្តិសុខ - ảnh 1
ថ្នាក់ដឹកនាំ អ.ស.ប. និង EU ពិភាក្សាអំពីបញ្ហាសន្តិភាពនិងសន្តិសុខ (VNA)

(VOVworld) – នាថ្ងៃទី​ ១៨ កញ្ញា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon
បានជួបធ្វើការជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk និងអនុ
ប្រធាន ទី ១ គណៈកម្មាធិការអឺរ៉ុប  (EC) លោក Frans Timmermans ដើម្បីពិ
ភាក្សាអំពី បណ្ដាបញ្ហាជនចំណាកស្រុកនិងអន្តោប្រវេសន៍ សន្តិភាពនិងសន្តិសុខ
នៅ អ៊ុយក្រែន ក៏ដូចជា បញ្ហានៅស៊ីរី។​ នៅជំនួបនេះ ភាគីនានាបានពិភាក្សា
ការខំ ប្រឹងប្រែងដោះស្រាយបញ្ហាអន្តោប្រវេសន៍ដែលបាននិងកំពុងប្រព្រឹត្ត
ទៅដោយ ទ្រង់ទ្រាយធំនិងប្រែប្រួលដ៏ស្មុគស្មាញ ក្នុងនោះ​ ធ្វើយ៉ាងណាដើម្បី
អនុវត្តល្អ កិច្ចសន្យានៃសេចក្តីថ្លែងការណ៍ទីក្រុង  New York ស្តីពីជនភៀស
ខ្លួននិងជន អន្តោប្រវេសន៍។ លោក Ban Ki-moon បានដាស់តឿនថ្នាក់ដឹក
នាំប្រទេស EU ទាំងអស់ខំប្រឹងប្រែងនាំចេញដំណោះស្រាយរួមសំរាប់បញ្ហា
ពោលខាងលើ ដោយ ឈរលើមូលដ្ឋានបែងចែកការទទួលខុសត្រូវឲ្យសម
ស្របនឹងច្បាប់អន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ