ថ្នាក់ដឹកនាំ AU អំពាវនាវខំប្រឹងប្រែងសំរាប់សន្តិភាពនិងអភិវឌ្ឍន៍នៅទ្វីបអាហ្វ្រីក
|
ថ្នាក់ដឹកនាំ AU អំពាវនាវខំប្រឹងប្រែងសំរាប់សន្តិភាពនិងអភិវឌ្ឍន៍នៅទ្វីបអាហ្វ្រីក (AFP/VNP) |
Vovworld-សន្និសីទកំពូលសហភាពអាហ្វ្រីក (AU) លើកទី២៥បានបើកជា
ផ្លូវការនាថ្ងៃទី១៤មិថុនានៅក្រុង Johannesburg ប្រទេសអាហ្វ្រីកខាងត្បូងដោយ
មានការចូលរួមរបស់អ្នកប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិក។
នៅសន្និសីទលើកនេះ ប្រធាន AU គឺប្រធានាធិបតី ស៊ីមបាវ៉េលោក Robert Mugabe
បានអំពាវនាវបណ្ដាប្រទេសអាហ្វ្រីកខំប្រឹងប្រែងនាំមកនូវសន្តិភាពស្ថិរភាពសំរាប់
ដំបន់។ លោកសង្កត់ធ្ងន់ថា របៀបវារៈសេដ្ឋកិច្ចរបស់ទ្វីបអាហ្វ្រីកនឹងមិនទទួលបាន
ជោគជ័យប្រសិនបើទ្វីបនេះគ្មានសន្តិភាពឡើយ។ ខណៈពេលនោះ ប្រធានគណៈ
កម្មាធិការ AU លោកស្រី Nkosazana Dlamini Zuma បានអំពាវនាវបណ្ដាប្រទេសនៅ
ទ្វីបអាហ្វ្រីកអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវនោះគឺធ្វើឲ្យប្រជាជនម្នាក់ៗក្លាយ
ទៅជាផ្នែកមួយនៃកំលាំងចលករសំរាប់ការផ្លាស់ប្តូរនិងវឌ្ឍនភាពដោយមិនប្រកាន់
ភេទជាតិសាសន៍និងសាសនាឡើយ។
នៅសន្និសីទរយៈពេល២ថ្ងៃនេះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានពិភាគ្សាអំពី
ការសាកល្បងដែលទ្វីបអាហ្វ្រីកកំពុងត្រូវប្រឈមមុខ ពីនោះនាំទ្វីបអាហ្វ្រីកឈាន
ឡើងលើផ្លូវកំណើននិងអភិវឌ្ឍន៍ថ្មីដើម្បីកាន់តួនាទីសមស្របក្នុងបញ្ហាសកលលោក៕