ថ្នាក់ដឹកនាំ CPI និង CPI-M របស់ឥណ្ឌាទទួលជួបជាមួយប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឥណ្ឌា នាព្រឹក
ថ្ងៃទី២២ មិនា លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិនិងគណៈប្រតិភូវៀតណាម បានទៅដាក់តម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ទនៅ
ផ្នូរមគ្គុទ្ទេស Mahatma Gandhi។
នាថ្ងៃដដែល លោក Nguyen Thien Nhan និងគណៈប្រតិភូវៀតណាម បានមាន
ជំនួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាប្រាស្រ័យវប្បធម៌ឥណ្ឌា (ICCR) លោក
Lokesh Chandra។នៅទីនេះ លោក Nguyen Thien Nhan បានអះអាងថា ដោយមាន
ប្រពៃណីសាមគ្គីភាពមិត្តភាព រួមជាមួយកម្មវិធីសហប្រតិបតិ្តការប្រកបដោយ
ជោគជ័យនាពេលកន្លងទៅ ទំនាក់ទំនងវៀតណាម ឥណ្ឌា នឹងទទួលបានសមិទ្ធិ
ផលដ៏ធំធេងជាងទៀតនាប៉ុន្មានឆ្នាំខាងមុខ។រីឯខ្លួនវិញ លោក Chandra បានអះ
អាងនូវសារសំខាន់នៃកម្មវិធីជួបប្រាស្រ័យ សហប្រតិបតិ្តការវប្បធម៌ ក្នុងទំនាក់
ទំនងសហប្រតិបតិ្តការលើគ្រប់វិស័យរបស់ប្រទេសទាំង២។
ថ្នាក់ដឹកនាំ CPI និង CPI-M របស់ឥណ្ឌាទទួលជួបជាមួយប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម - ảnh 1
ថ្នាក់ដឹកនាំគណៈបក្ស CPI-M របស់ឥណ្ឌាទទួលជួបសន្ទនាជាមួយ
លោក Nguyen Thien Nhan (រូបថត៖TTXVN)

មុននោះនារសៀលថ្ងៃទី២១ មិនា នៅរដ្ឋធានីញូវដេលីរបស់ឥណ្ឌា ថ្នាក់ដឹកនាំគណៈ
បក្សកុម្មុយនិស្តឥណ្ឌា (CPI) និងគណៈបក្សកុម្មុយនិស្តឥណ្ឌា Marxist (CPI- M) បាន
ទទួលជួបសន្ទនាជាមួយលោក Nguyen Thien Nhan រួមជាមួយគណៈប្រតិភូវៀត
ណាម។ថ្នាក់ដឹកនាំរបស់គណៈបក្សទាំង២នេះសុទ្ធតែមានគោលបំណងថា វៀត
ណាមនិងឥណ្ឌានឹងខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការយ៉ាងខ្លាំងក្លា
ថែមទៀត ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំង២និងភាពសម្បុររុងរឿងរបស់តំបន់ទាំងមូល។ថ្លែងមតិនៅ បណ្ដាជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំ CPI និង CPI-M លោក Nguyen Thien Nhan បានសម្ដែងក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាជាមួយគណ
បក្ស ទាំង២នេះ នឹងកាន់តែត្រូវបានរឹតបណ្តឹងនិងអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ រួមចំ
ណែក អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យជាច្រើននិងដៃគូយុទ្ធ
សាស្ត្ររវាង វៀតណាមនិងឥណ្ឌា។
ថ្នាក់ដឹកនាំ CPI និង CPI-M របស់ឥណ្ឌាទទួលជួបជាមួយប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម - ảnh 2
លោក Nguyen Thien Nhan ថ្លែងមតិនៅវេទិការអង្គភាពអាជីវកម្មឥណ្ឌា
 វៀតណាម (រូបថត៖TTXVN)

នាថ្ងៃដដែល លោក Nguyen Thien Nhan បានចូលរួមវេទិការអង្គភាពអាជីវកម្ម
ឥណ្ឌាវៀតណាម។ថ្លែងមតិនៅទីនេះ​ លោក បានស្នើរឲ្យស្ថាប័នរដ្ឋាភិបាលនិង អង្គភាពអាជីវកម្មនានានៃប្រទេសទាំង២ត្រូវចាប់យកឱកាសដើម្បីជំរុញទំនាក់
ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីឲ្យអភិវដ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ