ថ្នាក់ដឹកនាំ EU មានក្ដីសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀង ស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពី COVID-19

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែកក្កដា ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានសម្តែងក្ដីសង្ឃឹមថា បណ្ដាប្រទេសជាសមាជិក សហភាពអឺរ៉ុប (EU) នឹងសម្រេចបានកិច្ចព្រមព្រៀង ស្ដីពីផែនការស្ដារសេដ្ឋកិច្ច ក្រោយពី COVID-19។
ថ្នាក់ដឹកនាំ EU មានក្ដីសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀង ស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពី COVID-19 - ảnh 1 ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖ TTXVN)

នាបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ EU កំពុងឈានចូលថ្ងៃធ្វើការទី ៤ នៃកិច្ចប្រជុំកំពូលនៅ ទីក្រុង ប្រ៊ុចសែល (បែលហ្ស៊ិក)។ លោកប្រធានាធិបតី Macron បានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះបានប្រព្រឹត្តិ សំដៅទទួលឲ្យបានកិច្ចព្រមព្រៀងមួយ។ ចំណែកឯ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានអះអាងថា ថ្នាក់ដឹកនាំ EU បានរៀបចំក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងនេះ ព្រមទាំងវាយតម្លៃថា នេះគឺជាការបោះជំហានដ៏សំខាន់ ហើយថ្នាក់ដឹកនាំ EU អាចទទួលបានកិច្ចព្រមព្រៀងចុងក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ