ថ្នាក់ដឹកនាំ IMF WB WTO អំពាវនាវឲ្យខំប្រឹងប្រែងស្ដារពាណិជ្ជកម្មឡើងវិញ
(VOVWORLD) - ថ្នាក់ដឹកនាំមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាថ្ងៃទី៦ កក្កដា បានអំពាវនាវ ឲ្យពួកខឿនសេដ្ឋកិច្ចសមាជិកមានសកម្មភាពដើម្បីស្ដារពាណិជ្ជកម្មឡើងវិញ។
អគ្គនាយិកា IMF លោកស្រី Christine Lagarde ថ្លែងមតិក្នុងកិច្ចប្រជុំនៅទីក្រុង Hamburg កាលពីថ្ងៃទី៦ កក្កដា (រូបថត៖AFP/TTXVN) |
(VOVworld) - ថ្នាក់ដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាថ្ងៃទី៦ កក្កដា បានអំពាវនាវ ឲ្យពួកខឿនសេដ្ឋកិច្ចសមាជិកធ្វើសកម្មភាពដើម្បីស្ដារពាណិជ្ជកម្មឡើងវិញ។ ក្នុងសេចក្ដីថ្លែងការណ៍រួមមុននឹងសន្និសីទកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចធំ បំផុតលើពិភពលោក (G២០) អគ្គនាយិកា IMF លោកស្រី Christine Lagarde ប្រធានធនាគារពិភពលោកលោក Jim Yong Kim និង អគ្គនាយក WTO លោក Roberto Azevedo បានឯកភាពថា ការបង្កើនសមាហរណកម្មពាណិជ្ជកម្មដោយ ផ្សាភ្ជាប់នឹងគោលនយោបាយជួយឧបត្ថម្ភក្នុងប្រទេសអាចជួយបង្កើនប្រាក់ ចំណូលនិងជំរុញល្បឿនកំណើនសកល ។សេចក្ដីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំទាំងបីនាក់ពោលខាងលើបានអំពាវនាវឲ្យប្រទេសនានា លុបចោលរបងពាណិជ្ជ កម្ម កាត់បន្ថយប្រាក់ឧបត្ថម្ភធន ព្រមទាំងដាស់តឿនឲ្យរដ្ឋាភិបាលប្រទេសនានា មានគោលនយោបាយជួយឧបត្ថម្ភពលករនិងសហគមន៍មនុស្សផ្សេងៗទៀត ដែលរងការជះឥទ្ធិពលអវិជ្ជមានពីការផ្លាស់ប្ដូរខាងរចនាសម្ព័ន្ធសេដ្ឋកិច្ចផងដែរ៕