ថ្នាក់ដឹកនាំ UPU​ វាយតម្លៃខ្ពស់​ចំពោះទិសដៅអភិវឌ្ឍន៍​ប្រៃសណីយ៍​របស់វៀតណាម

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យលោក Masahiko Metoki និង UPU បន្តយកចិត្តទុកដាក់ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភអំពីបច្ចេកទេសសម្រាប់វៀតណាមដើម្បីធ្វើទំនើបកម្ម និងលើកកំពស់សមត្ថភាពប្រកួតប្រជែងលើវិស័យប្រៃសណីយ៍ - ដែលជាហេដ្ឋារចនាសម្ព័ន្ធមួយក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ។
ថ្នាក់ដឹកនាំ UPU​ វាយតម្លៃខ្ពស់​ចំពោះទិសដៅអភិវឌ្ឍន៍​ប្រៃសណីយ៍​របស់វៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកសហភាពប្រៃសណីយ៍សកល (UPU) លោក Masahiko Metoki (រូបថត៖ VGP/Hai Minh)

នាព្រឹកថ្ងៃទី ២៤ វិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញទទួលជួបជាមួយអគ្គនាយកសហភាពប្រៃសណីយ៍សកល (UPU) លោក Masahiko Metoki ដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ UPU ក្នុងការផ្លាស់ប្ដូរថ្មី ដើម្បីសម្របខ្លួនជាមួយតម្រូវការនៃយុគសម័យឌីជីថល។ លោកជឿជាក់ថា UPU នឹងជំនះពុះពារលើការលំបាក និងបញ្ហាប្រឈមនានា ដើម្បីរួមជាមួយបណ្តាប្រទេសជាសមាជិក ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍។ ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យលោក Masahiko Metoki និង UPU បន្តយកចិត្តទុកដាក់ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភអំពីបច្ចេកទេសសម្រាប់វៀតណាមដើម្បីធ្វើទំនើបកម្ម និងលើកកំពស់សមត្ថភាពប្រកួតប្រជែងលើវិស័យប្រៃសណីយ៍ - ដែលជាហេដ្ឋារចនាសម្ព័ន្ធមួយក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ។

រីឯខ្លួនវិញ អគ្គនាយក UPU លោក Masahiko Metoki បានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសដៅអភិវឌ្ឍន៍វិស័យប្រៃសណីយ៍របស់រដ្ឋាភិបាល ព្រមទាំងសន្យាថា UPU នឹងបន្តចែករំលែកបទពិសោធន៍ ជំនាញ និងជំនួយបច្ចេកទេសសម្រាប់វៀតណាម។ លោក Masahiko Metoki ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ដែលទទួលតំណែងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិការប្រៃសណីយ៍ UPU ជាលើកដំបូងអាណត្តិឆ្នាំ ២០២២-២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ