ថៃនិងកម្ពុជាចាប់ផ្តើមកាដោះសារអំពីជំលោះជំវិញប្រាសាទព្រះវិហារនៅតុលាកាយុត្តិធម៌អន្តរជាតិ
(VOVworld) – នាថ្ងៃទី ១៥ មេសា ថៃនិងកម្ពុជាបានចាប់ផ្តើមកាដោះសារ អំពីជំលោះ
ជំវិញប្រាសាទព្រះវិហារនៅតុលាកាយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុង Hague ហូឡង់។ ការដោះសារនេះត្រូវបានរៀបចំឡើង បន្ទាប់ពី កម្ពុជាបានស្នើឲ្យ ICJ ធ្វើឲ្យច្បាស់លាស់
អំពីសាលក្រមឆ្នាំ ១៩៦២ ដែលទាក់ទិនដល់តំបន់ជំលោះជំវិញប្រាសាទព្រះវិហារដែល
ស្ថិតនៅតំបន់ព្រំដែនជាមួយប្រទេសថៃ។ ភ្នំពេញនិងបាំងកក់សុទ្ធតែទទួលស្គាល់អធិប
តេយ្យភាពរបស់ខ្លួន ចំពោះតំបន់ជំវិញប្រាសាទនេះ។ ថ្លែងមតិក្នុងការដោះសារ
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង បានសង្កត់ធ្ងន់
ថា៖ ប្រសិនបើ សាលក្រមឆ្នាំ ១៩៦២ មិនធ្វើឲ្យច្បាស់លាស់ទេ វានឹងអាចកើតឡើង ផលអាក្រក់និងប៉ះពាល់ដល់ប្រជាជននៃប្រទេសទាំង ២ ដែលកំពុងរស់នៅ បរិយាកាស
ជិតស្និតសន្តិភាពនិងសហប្រតិបត្តិការ។ តាម លោក ហោ ណាំហុង ប្រាសាទព្រះវិហារ
គឺជានិមិត្តរូបសន្តិភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២។ តាមគំរោងការដោះសារនឹង
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ទី ១៩ មេសា មុនពេល ICJ ចេញសាលក្រម នាខែ តុលា
ឆ្នាំ ២០១៣៕