ថៃនិងកម្ពុជាសន្យាគាំទ្រគ្នាទៅវិញទៅមកនៅ អ.ស.ប.

ថៃនិងកម្ពុជាសន្យាគាំទ្រគ្នាទៅវិញទៅមកនៅ អ.ស.ប.  - ảnh 1
ថៃនិងកម្ពុជាសន្យាគាំទ្រគ្នាទៅវិញទៅមកនៅ អ.ស.ប. (Image: VNA)


(VOVworld) – រដ្ឋមន្ត្រីការរបទេសថៃ លោក Don Pramudwinai ទើបនឹងជូន
 ដំណឺងថា៖ ប្រទេសនេះនិងកម្ពុជាបានសន្យាជំរុញបណ្ដាកិច្ចព្រមព្រៀង
ដែលត្រូវ បានចុះហត្ថលេខានៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមនាខែធ្នូរឆ្នាំ ២០១៥
ហើយគាំទ្រ គ្នាទៅវិញទៅមកនៅវេទិការ​ អ.ស.ប.។ សេចក្តីប្រកាសរបស់
រដ្ឋម​ន្ត្រីការបរទេស ថៃ លោក Pramudwinai ត្រូវបាននាំចេញបន្ទាប់ពីជំនួប
ធ្វើការជាមួយសមភាគី កម្ពុជា សម្តេច ហោ ណាំហុង នៅរដ្ឋធានី​ វៀងច័ន្ទ
របស់ឡវ នៅខាងក្រៅ សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ
 ២០១៦។ រដ្ឋមន្ត្រីការបរទេសថៃ បានលើកច្បាស់ថា៖ រដ្ឋមន្ត្រីការបរទេស
កម្ពុជាបានអះអាងនឹងគាំទ្រអស់ពី កំលាំងកាយចិត្តចំពោះបាងកក់ក្នុង
ពេលប្រជែងដណ្តើមសន្លឹកគាំទ្រតួនាទី សមាជិកមិនអចិន្ត្រៃយ៍របស់ក្រុម
ប្រឹក្សារសន្តិសុខ អ.ស.ប. អាណត្តិ ២០១៧-២០១៨។ ថៃក៏បានសន្យានឹង
គាំទ្រកម្ពុជាក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សារ សេដ្ឋកិច្ចសង្គមរបស់
អ.ស.ប. ផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពី បណ្ដាសន្និសីទ
អាស៊ានខាងមុខ ក្នុងនោះមានសន្និសីទជាន់ខ្ពស់ អាស៊ាន-រុស្ស៊ី នៅទីក្រុង
 Sochi របស់រុស្ស៊ី​ ទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ