ថៃ៖ប្រធានព្រឹទ្ធសភាពអះអាងថានឹងច្រានចោលពង្រាងច្បាប់លើកលែងទោស

ថៃ៖ប្រធានព្រឹទ្ធសភាពអះអាងថានឹងច្រានចោលពង្រាងច្បាប់លើកលែងទោស - ảnh 1
បាតុកម្មនៅថៃប្រឆំាងជំទោសពង្រាងច្បាប់លើកលែងទោស
(រូបថតៈ TTXVN)


(VOVworld)--កាសែត Bangkok Post ក្នុងច្បាប់ចេញនាថ្ងៃទី៦វិច្ឆិកា​បានដកស្រង់
ពាក្យ​សម្តីរបស់ប្រធានព្រឹទ្ធសភាថៃ លោក Nikom Wairatpanich ថាព្រឹទ្ធសភាថៃ
មិនយល់ព្រមថា គោលការណ៌ពង្រាងច្បាប់លើកលែងទោសចំពោះបណ្តាមុខ
សញ្ញាពាក់ព័ន្ធដល់ការប៉ះបោរលើវិថីពីមុននោះ។ ថ្លែងមតិក្នុងសន្និ​សីទកាសែត១
លោក Wairatpanichឲ្យដឹងថា កាយវិការនេះរបស់ព្រឹទ្ធសភាគឺ “សំដៅស្វែងរក
ដំណោះស្រាយ១សម្រាប់ប្រទេសជាតិនិងសម្រុះសម្រួលភាព​តានតឹងនយោបាយ”។

        មុននោះនាថ្ងៃទី៦តុលាគណៈកម្មការប្រឆំាងអំពើពុករលួយជាតិថៃ (NACC) បានប្រកាសប្រឆំាងជំទាស់នឹងពង្រាងច្បាប់ពោលខាងលើ ដោយសារ​ព្រួយ
ប្រារម្ភចំពោះផលវិបាកគតិយុត្ត និងជះឥទ្ធិពលដល់រូបភាពទឹកដីប្រទេស ជាតិ។ ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra បានអំពាវ
នាវបណ្តាព្រឹទ្ធសមាជិកពិនិត្យពង្រាងច្បាប់នេះដោយ ឈរលើស្មារតីសម្រុះ
សម្រួលជាមួយការខំប្រឹងប្រែងឯកភាពប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ