ថៃផ្សំរួមបញ្ចូលគ្នារវាងថ្នាំប្រឆាំងនឹងជំងឺហ៊ីវ និងជំងឺគ្រុនផ្តាសាយ ដើម្បីព្យាបាលវីរុសកូរ៉ូណា

(VOVWORLD) - នាថ្ងៃទី ២ ខែកុម្ភៈ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Rajavithi នៅទីក្រុងបាងកក ប្រទេសថៃ បានប្រកាសអំពីការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺហីវ គួបផ្សំជាមួយថ្នាំផ្តាសាយដើម្បីព្យាបាលឲ្យសះស្បើយអ្នកជម្ងឺមានសភាពការណ៍វិជ្ជមាននឹងវីរុសកូរ៉ូណាវីប្រភេទថ្មី (nCoV)។
ថៃផ្សំរួមបញ្ចូលគ្នារវាងថ្នាំប្រឆាំងនឹងជំងឺហ៊ីវ និងជំងឺគ្រុនផ្តាសាយ ដើម្បីព្យាបាលវីរុសកូរ៉ូណា - ảnh 1 ថៃផ្សំរួមបញ្ចូលគ្នារវាងថ្នាំប្រឆាំងនឹងជំងឺហ៊ីវ និងជំងឺគ្រុនផ្តាសាយ ដើម្បីព្យាបាលវីរុសកូរ៉ូណា (រូបថត៖ baoquocte)

មានស្ត្រីជនជាតិចិនម្នាក់អាយុ ៧១ ឆ្នាំ ដែលត្រូវបានឆ្លងជំងឺរលាកសួតដោយ វីរុសកូរ៉ូណា បានធ្វើតេស្តអវិជ្ជមានចំពោះវីរុស nCoV ក្រោយរយៈពេល ត្រឹមតែ ៤៨ ម៉ោងនៃការព្យាបាលជំងឺតែប៉ុណ្ណោះ។ អ្នកជំងឺរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅហួហ៊ីន (Hua Hin) ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Rajavithi កាលពីថ្ងៃទី ២៩ ខែមករា។ វេជ្ជបណ្ឌិតនៅទីនេះបានសំរេចចិត្តប្រើថ្នាំ oseltamivir ដែលជាថ្នាំប្រឆាំងនឹងជំងឺផ្តាសាយដែលធ្លាប់បានប្រើប្រាស់ក្នុងការព្យាបាលជំងឺរលាកផ្លូវដង្ហើមនៅមជ្ឈឹមបូព៌ាដោយវីរុសកូរ៉ូណា (MERS-CoV) ក៏ដូចជាថ្នាំ lopinavir និង ritonavir ដែលជាថ្នាំចំនួនពីរ សំរាប់ព្យាបាលជំងឺហីវ/អេដស៍ផងដែរ។ លទ្ធផលចុងក្រោយបានបង្ហាញថា ចាប់តាំងពីអាការៈអស់កម្លាំងកាលពីមុននោះ អ្នកជំងឺអាចអង្គុយលើគ្រែក្រោយរយៈពេល ១២ ម៉ោង ហើយបន្ទាប់ពី ៤៨ ម៉ោងទៀតនោះ លទ្ធផលនៃការធ្វើតេស្តរបស់អ្នកជំងឺគឺអវិជ្ជមានសម្រាប់វីរុស nCoV ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ