ថៃពិនិត្យមើលចូលរួមការចរចារ TPP
|
ថៃពិនិត្យមើលចូលរួមការចរចារ TPP (Image:VNA) |
(VOVworld) – នាថ្ងៃទី ១៤ កញ្ញា ឧបនាយករដ្ឋមន្ត្រីថៃ លោក Somkid Jatusripitak
បានឲ្យដឹងថា៖ ប្រទេសនេះកំពុងពិនិត្យមើលចូលរួមការចរចារកិច្ច ព្រមព្រៀង
ដៃគូពាណិជ្ជកម្មសេរីឆ្លងមហសមុទ្រប៉ាស៊ីហ្វិក (TPP) ដឹកនាំដោយ អាមេរិក ប៉ុន្តែ
បាងកក ត្រូវស្រាវជ្រាវមាត្រានិងលក្ខ័ណ្ឌនៃប្លុកនេះបន្ថែមទៀត។ ការដែល
ប្រទេសថៃចូលរួម TPP នឹងទាក់ទាញការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានវិនិ
យោគិនអន្តរជាតិ។ កាយវិការពោលខាងលើគួសសម្គាល់របត់ថ្មីមួយក្នុងគោល
នយោបាយកិច្ចការបរទេសរបស់រដ្ឋអំណាចនៃនាយករដ្ឋមន្ត្រីថៃ លោក Prayut
Chanocha។ បន្ទាប់ពីការធ្វើពលប្រហារនាខែឧសភាឆ្នាំ ២០១៤ មក ទំនាក់ទំ
នងរវាងថៃជាមួយប្រទេសលោកខាងលិចនានានិងអាមេរិកក្លាយទៅជាសោះ
កក្រោះ។ នាខែសីហាមក លោក Chanocha បានបដិសេធការអំពាវនាវឲ្យថៃ
ចូលួម TPP របស់ក្រុមចលនារបៀងអង្គភាពអាជីវកម្មអាមេរិកមួយ៕