ថៃមានបំណងចង់ចូលរួមជាមួយសហភាពអឺរ៉ុបក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) -  ថៃបានប្តេជ្ញាសហការជាមួយសហភាពអឺរ៉ុប (EU) លើការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសនៅក្នុងវិស័យពាក់ព័ន្ធនៃគំរូជីវសាស្ត្រ - រាងជារង្វង់ - បៃតង(BCG) ដើម្បីសម្រេចបាននូវអនាគតប្រកបដោយនិរន្តរភាព ដែលនឹងត្រូវពិភាក្សាបន្ថែមនៅឯកិច្ចសន្ទនាអាស៊ាន-EU លើកទី ៣ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពដែលថៃធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាឆ្នាំនេះ។

ថៃមានបំណងចង់ចូលរួមជាមួយសហភាពអឺរ៉ុបក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai  (រូបថត៖ Ngọc Quang/TTXVN)

ថ្លែងនៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន- EU ដែលប្រព្រឹត្តទៅតាមអនឡាញ នៅថ្ងៃទី ៦ ខែសីហា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស ថៃ លោក Don Pramudwinai បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អាស៊ាននិង EU ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន -EU លើគ្រប់វិស័យ ជាពិសេសនៅក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ -១៩ និងសហការឆ្ពោះទៅរកការស្តារឡើងវិញប្រកបដោយនិរន្តរភាព នៅក្នុងរយៈពេលក្រោយកូវីដ -១៩ តាមរយៈគំរូ BCG។

រដ្ឋមន្ត្រីលោក Don Pramudwinai បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយEU ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលសាធារណៈ រួមទាំងតាមរយៈការទទួលបាននិងការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌និងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវនិងការផលិតវ៉ាក់សាំងដើម្បីបង្កើនសមត្ថភាពផលិតវ៉ាក់សាំងក្នុងតំពន់ និងការទទួលស្គាល់វ៉ាក់សាំងទៅវិញទៅមកដើម្បីសម្រួលដល់ការធ្វើដំណើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ