ថៃយកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារឧស្សាហកម្មវៀតណាម

ថៃយកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារឧស្សាហកម្មវៀតណាម - ảnh 1
ថៃយកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារឧស្សាហកម្មវៀតណាម

          (VOV)_នាថ្ងៃទី១៤មិនា ប្រធាននាយកដ្ឋានជំរុញឧស្សាហកម្ម នៃក្រសួង​
ឧស្សាហកម្មថៃ លោក Somchai Harnhiran បានអោយដឹងថា៖​ ប្រទេសនេះ​បាន
បើកយុទ្ធនាការថ្មីមួយ ដើម្បីនាំចេញមុខទំនិញឧស្សាហកម្មធំមួយទៅកាន់​ទីផ្សារ
វៀតណាម។ លោក Somchai Harnhiran ក៏បានអោយដឹងថា៖​ បណ្ដា​អង្គភាព​​អាជីវ
កម្មខា្នតតូចនិងមធ្យម (SME) របស់ថៃ ត្រូវបានលើកទឹកចិត្តផលិតកម្ម ​និង​នាំចេញ
មុខទំនិញនានាទៅកាន់ទីផ្សារវៀតណាម ដែលជាដៃគូពាណិជ្ជកម្មធំ​ទី៤​របស់ថៃ
នៅអាស៊ាន។ លោកបានអោយដឹងថា៖ នាយកដ្ឋានជំរុញឧស្សាហកម្ម​បានត្រៀម
ខ្លួនជាស្រេច ជួយឧបត្ថម្ភអ្នកបញ្ជាំណែនាំ SME ចំពោះបណ្ដាផែនការផ្សាព្វផ្សាយ
អំពីទំនិញនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ