ថៃរកឃើញបន្ថែមជនសង្ស័យបានបំផ្ទុះគ្រាប់បែកនៅវិហារErawan
(VOVworld)-ប្រទេសថៃកំពុងស្វែងរកនារីនៃប្រទេសរបស់ខ្លួន ក្រោយពីការរក
ឃើញសម្ភារៈផលិតគ្រាប់បែកនៅផ្ទះដែលមុខសញ្ញានេះជួលនៅជាយទីក្រុ
បាងកក។ អ្នកនាំពាក្យប៉ូលិសលោក Prawuth Thavornsiri បានបញ្ជាក់ថា ក្នុង ការឆែកឆេរនាចុងសប្តាហ៍កន្លងទៅ នៅក្នុងផ្ទះល្វែងមួយនៅខ័ណ្ឌ Min Buri
ក្រុងបាងកក ប៉ូលីសថៃបានរកឃើញជីគីមី ថ្នាំរំសែវ នាឡិកាឌីជីថលនិងរថ
យន្តបញ្ជាពីចម្ងាយ ជាបណ្តាឧបករណ៍សម្រាប់ផលិត គ្រាប់បែក។ កន្លែង
នេះនៅជិតនឹងទីតាំងដែលបុរសបរទេសត្រូវបានជាប់ខ្លួននាថ្ងៃ ទី២៩សីហា
កន្លងទៅ។ប៉ូលីស្តជឿជាក់ថា ជនសង្ស័យម្នាក់នេះ ស្ថិតក្នុងបណ្តាញ បំផ្ទុះ
គ្រាប់បែកនៅវិហា Erawan បណ្តាលឲ្យមនុស្សចំនួន២០នាក់ត្រូវស្លាប់និង មនុស្ស១២០នាក់ត្រូវរងរបួសមុននេះ៕