|
ប្រជាពលរដ្ឋថៃនៅការិយាល័យបោះឆ្នោត (រូបថត៖Phuc Son/Vietnam+) |
(VOVworld) - នាថ្ងៃទី៧ សីហា ការិយាល័យបោះឆ្នោតជិត១សែនកន្លែងលើ
ទូទាំងប្រទេសថៃបានបើកទ្វារនាម៉ោង៨ព្រឹក ដើម្បីទទួល ប្រជាពលរដ្ឋថៃចំនួន៥០
លាននាក់មកបោះឆ្នោតសំរាប់សេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីនៃប្រទេសនេះ។អ្នកបោះ
ឆ្នោតថៃជ្រើសរើស ព្រមឬមិនព្រម ចំពោះសំណួរចំនួន២ នោះគឺព្រមអនុម័តលើ
សេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីដែរឬទេ ហើយតើព្រឹទ្ធសភាត្រូវបានអនុញ្ញាតឲ្យចូលរួម
ជាមួយសភាជាន់ទាបដើម្បីបោះឆ្នោតនាយករដ្ឋមន្រ្តីថ្មីដែរឬទេ។ថ្លែងមតិទៅកាន់
មជ្ឈដ្ឋានសារព័ត៌មាន នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-ocha បានឲ្យដឹងថា
ការបោះប្រជាមតិនេះនឹងសំរេចលើអនាគតរបស់ប្រទេសជាតិ។លទ្ធផលជាបឋម
នៃការបោះប្រជាមតិនេះនឹងត្រូវបានប្រកាសនាយប់ថ្ងៃទី៧ សីហា៕