ថៃលើកកំរិតការព្រមានទប់ទល់នឹងអាសន្នរោគ Zika ក្នុងទូទាំងប្រទេស
|
ថៃលើកកំរិតការព្រមានទប់ទល់នឹងអាសន្នរោគ Zika ក្នុងទូទាំងប្រទេស (VNA) |
(VOVworld) – នាថ្ងៃទី ១៤ កញ្ញា ស្ថាប័នត្រួតពិនិត្យគ្រោះអាសន្នរោគថៃ (DDC)
បានចេញបញ្ជាមជ្ឈមណ្ឌលប្រតិកម្មជាបន្ទាន់ (EOC) ទាំង ១២ នៃប្រទេសនេះ
ឡើងថ្នាក់ព្រមានទប់ទល់ឡើងថ្នាក់ទី ២ ដើម្បីទប់ស្កាត់ការផ្ទុះឡើងរបស់
អាសន្នរោគដោយវីរុស Zika។ បណ្ឌិត Amnuay Gajeena នាយកខុទ្ទកាល័យ
បង្ការនិងប្រឆាំងនឹងអាសន្នរោគថៃ (ODPC) បានឲ្យដឹងថា៖ សេចក្តីសម្រេចនេះ
ត្រូវបាននាំចេញក្នុងកិច្ចប្រជុំជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំនៃ DDC។ លោកបាន
លើកច្បាស់លាស់ថា៖ ក្រសួងសុខាភិបាលថៃបានបញ្ជាណែនាំសំរាប់ស្ថាប័ន
ទាក់ទិននានាអនុវត្តសកម្មភាពត្រួតពិនិត្យបង្ការនិងប្រឆាំងនឹងអាសន្នរោគ
Zika នៅកំរិតខ្ពស់បំផុត។ ក្នុងពេលនោះ នាថ្ងៃទី ១៤ កញ្ញា ស្ថាប័នបរិស្ថាន
ជាតិ សឹង្ហបុរី (NEA) បានប្រកាសថា៖ មានបន្ថែមករណីចំនួន ៨ ឆ្លងវីរុស
Zika ដែលធ្វើ ឲ្យករណីឆ្លងវីរុសគ្រោះថ្នាក់នេះនៅសឹង្ហបុរីបានកើនឡើងដល់
៣៤១៕