ថវិកាជិត ១៨ ពាន់លានដុងជួយជនក្រីក្រនិងអ្នករងគ្រោះដោយជាតិគីមីពុលឌីយ៉ុកស៊ីន

(VOVWORLD) - កម្មវិធីនេះទទួលបានថវិកាជិត ១៨ ពាន់លានដុងពីការជួយឧបត្ថម្ភរបស់ភ្នាក់ងារ គណៈកម្មការ សាខានៃបណ្ដាអង្គការ អង្គភាព សហគ្រាសនិងកុលបុត្រ Ha Nam ដែលកំពុងរស់នៅក្នុងនិងក្រៅខេត្តនេះ។

នាយប់ថ្ងៃទី ៥ ខែមករា ខេត្ត Ha Nam បានរៀបចំកម្មវិធី “រាត្រីរួមដៃគ្នាក្នុងឱកាសបុណ្យតេតដើម្បីជនក្រីក្រនិងអ្នករងគ្រោះដោយជាតិគីមីពុលឌីយ៉ុកស៊ីននិទាឃរដូវនៃឆ្នាំជូតទោស័ក ឆ្នាំ ២០២០”។

កម្មវិធីនេះទទួលបានថវិកាជិត ១៨ ពាន់លានដុងពីការជួយឧបត្ថម្ភរបស់ភ្នាក់ងារ គណៈកម្មការ សាខានៃបណ្ដាអង្គការ អង្គភាព សហគ្រាសនិងកុលបុត្រ Ha Nam ដែលកំពុងរស់នៅក្នុងនិងក្រៅខេត្តនេះ។ គណៈចាត់តាំងបានផ្តល់អំណោយដល់គ្រួសារក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលឌីយ៉ុកស៊ីនចំនួន ៤០ របស់ខេត្តនេះ។ គណៈចាត់តាំងក៏នឹងផ្តល់អំណោយដល់គ្រួសារក្រីក្រជាង ៦.៦០០ គ្រួនិងអ្នករងគ្រោះដោយជាតិគីមីពុលឌីយ៉ុកស៊ីនជាង ៤៦០០ នាក់ទៀតនៅក្នុងស្រុកនិងទីក្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ