ថៃស្វែងរកពលរដ្ឋស៊ីរីចំនួន៤នាក់ដែលស្នាក់នៅហួសពីកាលកំណត់

ថៃស្វែងរកពលរដ្ឋស៊ីរីចំនួន៤នាក់ដែលស្នាក់នៅហួសពីកាលកំណត់ - ảnh 1
អាជ្ញាធរថៃកំពុងស្វែងរកពលរដ្ឋស៊ីរីចំនួន៤នាក់ដែលកំពុងស្នាក់នៅថៃ ហួសពីកាលកំណត់នៃទិដ្ឋាការ
(រូបថត៖AFP)

(VOVworld) - ថៃកំពុងស្វែងរកពលរដ្ឋស៊ីរីចំនួន៤នាក់ដែលកំពុងស្នាក់នៅថៃហួសពី
កាលកំណត់នៃទិដ្ឋាការក្នុងកាលៈទេសៈប្រទេសនេះកំពុងស្ថិតនៅក្នុងស្ថានការណ៍
ប្រកាសអាសន្នសន្តិសុខធ្ងន់ធ្ងរ ក្រោយពីពេលរុស្ស៊ីព្រមានអំពីគ្រោះអាសន្នកើតមាន
ឡើងការវាយប្រហារដោយអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)។អាជ្ញាធរថៃមិន
បានទទួលស្គាល់ ពលរដ្ឋចំនួន៤នាក់ពោលខាងលើគឺជាការគំ រាមកំហែងដែរឬអត់
ទេ​ ប៉ុន្តែឲ្យដឹងថា មិនអាចធ្វើការទាក់ទងបានជាមួយក្រុមពលរដ្ឋនេះបានឡើយ
ព្រមទាំងប្រកាសរូបថតនិងឈ្មោះរបស់ពួកគេ។
នាសប្ដាហ៍មុននេះ ស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានព្រមានថៃអំពីការ
ដែលមុខសញ្ញាចំនួន១០នាក់ទាក់ទិនដល់អង្គការ IS បានចូលក្នុងថៃដើម្បីវាយ
ប្រហារប្រជាពលរដ្ឋនិងផលប្រយោជន៍របស់រុស្ស៊ីក៏ដូចជាប្រទេសផ្សេងជាច្រើន
ទៀតក្នុងសម្ព័ន្ធមិត្តប្រឆាំង IS ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ