ថៃអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសស្នាក់នៅរយៈពេលយូរនៅលើកោះ Phuket
(VOVWORLD) - ចាប់ផ្តើមពីខែតុលាខាងមុខ ថៃនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសស្នាក់នៅលើកោះដ៏ល្បីឈ្មោះ Phuket បានយូរជាងទៀត។
អ្នកទេសចរងូតទឹកនៅលើកោះ Phuket ប្រទេសថៃ នៅថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ (រូបថត៖ AFP/TTXVN) |
នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញវិស័យទេសចរណ៍ ដែលកំពុងរងការវាយប្រហារដោយសារជំងឺរាតត្បាតកូវីដ ១៩ នោះ ចាប់ផ្តើម ពីខែតុលាខាងមុខ ថៃនឹងអនុញ្ញាត ឱ្យភ្ញៀវទេសចរបរទេសស្នាក់នៅលើ កោះដ៏ល្បីឈ្មោះ Phuket បានយូរជាងទៀត។
ថ្លែងចំពោះអ្នកសារព័ត៌មាននៅថ្ងៃទី ២១ ខែសីហានេះ ប្រមុខអាជ្ញាធរទេសចរណ៍ថៃលោក Yuthasak Supasorn បានឲ្យដឹងថា ភ្ញៀវទេស ចរអាចស្នាក់នៅ Phuket យ៉ាងហោចណាស់ ៣០ ថ្ងៃ ក្នុងនោះមាន ១៤ ថ្ងៃដំបូងដែលត្រូវធ្វើចត្តាឡីស័ក។ ភ្ញៀវទេសចរក៏ត្រូវធ្វើតេស្តចំនួន ២ លើក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កមុននឹងទស្សនាកោះ។
សូមគូសបញ្ជាក់ថា ថៃបានឆ្លងកាត់រយៈពេលជិត ៣ ខែ ដោយមិនមានករណីឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ទេ។ បច្ចុប្បន្ន ប្រទេសនេះមានអ្នកជំងឺកូវីដ ១៩ ចំនួន ៣.៣៩០ នាក់ ហើយមានស្លាប់ចំនួន ៥៨ នាក់។ ថៃក៏បានពន្យាការដាក់ភាពអាសន្នទូទាំងប្រទេស រយៈពេលមួយខែទៀត រហូតដល់ខែកញ្ញាឆ្នាំ ២០២០៕