|
ទាហានថៃនៅខាងក្រៅតុលាការក្រុងបាំងកក (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៨ កុម្ភៈ ក្រសួងការពារជាតិថៃឲ្យដឹងថា ក្រុមប្រឹក្សាការ
ពារជាតិប្រទេសនេះបានអនុម័តលើផែនការធ្វើទំនើបភាវូបនីយកម្មកងទ័ពក្នុងរយៈ
ពេល១០ឆ្នាំខាងមុខ សំដៅបង្កើនសមត្ថភាពត្រៀមជាស្រេចប្រយុទ្ធនិងការពារជាតិ
ដើម្បីទប់ទល់នឹងគ្រប់ការគំរាមកំហែង។អ្នកនាំពាក្យក្រសួងការពារជាតិ ថៃ ឧត្តម
សេនីយ៍ត្រី Kongcheep Tantrawanit លើកច្បាស់ថា ផែនការនេះត្រូវ បានកសាងឡើង
ដោយឈរលើមូលដ្ឋានគឺកត្តាសន្តិសុខ ក៏ដូចជាឧបករណ៍ យុទ្ធភ័ណ្ឌនាបច្ចុប្បន្ន
របស់កងម្លាំងប្រដាប់អាវុធ សំដៅឆ្លើយតបនឹងការសំណូម ពរខាងការពារជាតិក្នុង
ស្ថានភាពថ្មី៕