ទឹកប្រាក់ចំនួន១០០ពាន់លានដុងសំរាប់ការពន្លឿនពាណិជ្ជកម្មជាតិឆ្នាំ២០១៥

ទឹកប្រាក់ចំនួន១០០ពាន់លានដុងសំរាប់ការពន្លឿនពាណិជ្ជកម្មជាតិឆ្នាំ២០១៥ - ảnh 1

(VOVworld) - រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang ទើបនឹងបានចេញផ្សាយសេចក្ដីសំរេចចិត្ត ដែលលៃទុកទឹកប្រាក់ចំនួន ១០០ពាន់
លានដុងសំរាប់ការពន្លឿនពាណិជ្ជកម្មជាតិឆ្នាំ២០១៥។តាមនោះ កម្មវិធីពន្លឿន
ពាណិជ្ជកម្មជាតិឆ្នាំ២០១៥ រួមមានគំរោងការណ៍ចំនួន២១២ទាក់ទិន ដល់ការ
អភិវឌ្ឍន៍ទីផ្សារ មុខទំនិញនាំចេញ ព័ត៏មានពាណិជ្ជកម្មនៅក្នុងនិងក្រៅប្រទេស ពន្លឿនពាណិជ្ជកម្មនៃមណ្ឌលសេដ្ឋកិច្ចនានា លើក កំពស់សមត្ថភាពសំរាប់
អង្គភាពអាជីវកម្មនិងសហករណ៍ជាដើម។ កម្មវិធីនេះក៏បន្តផ្ដល់អាទិភាពសំរាប់
សកម្មភាពពន្លឿនពាណិជ្ជកម្ម អភិវឌ្ឍន៍ ទីផ្សារក្នុងប្រទេស ជាពិសេសបង្កើត
កាណាល់ចែកចាយនៅជនបទ តំបន់ភ្នំ ព្រំដែន និង តំបន់នៅមានការលំបាក
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ