ទឹកប្រាក់ចំនួន ១៣ ពាន់លានដុងត្រូវលៃទុកដើម្បីថែទាំកុមារដែលមានស្ថានភាពលំបាកពិសេស

(VOVWORLD) -នាថ្ងៃទី ១៦ មិថុនា នៅទីក្រុង Da Nang ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមសហការជាមួយមូលនិធិគាំពារកុមារបានរៀបចំកម្មវិធី “ជួបប្រាស្រ័យសហគ្រាសដើម្បីកុមារវៀតណាម”។ កម្មវិធីនេះបានរៀបចំឡើងក្នុងបំណង សំដៅប្រមូលផ្ដុំប្រភពកម្លាំងជួយឧបត្ថម្ភកុមារដែលមានស្ថានភាពលំបាកពិសេស។
ទឹកប្រាក់ចំនួន ១៣ ពាន់លានដុងត្រូវលៃទុកដើម្បីថែទាំកុមារដែលមានស្ថានភាពលំបាកពិសេស - ảnh 1សហគ្រាសចុះហត្ថលេខាលើកិច្ចសន្យាគាំពារកុមារក្រីក្រ (រូបថត: Tuyet Le / VOV )

នៅក្នុងកម្មវិធីនេះ មូលនិធិគាំពារកុមារបានរៀបចំពពិធីដេញថ្លៃគំនូរផ្កាឈូកធ្វើដោយដៃ ស្រោបមាស និង គ្រឿងអលង្ការគុជខ្យង។ ទឹកប្រាក់ទាំងអស់ដែលទទួលបានក្នុងការដេញថ្លៃនេះនឹងជូនដល់មូលនិធិ អាហារូបករណ៍សម្រាប់ជនដល់ កូនចៅកម្មាភិបាល យុទ្ធជនដែលកំពុងបំពេញការងារនៅប្រជុំកោះ Truong Sa និងកូនអ្នកនេសាទដែលមានស្ថានភាពលំបាក។ លោក Hoang Van Tien នាយកមូលនិធិគាំពារកុមារវៀតណាមបានឲ្យដឹងថា៖

“តាមរយៈសកម្មភាពនេះ យើងខ្ញុំអំពាវនាវឲ្យសហគ្រាស សហគ្រិនបន្តរួមកម្លាំងកាយចិត្តជាមួយរដ្ឋ ដើម្បីជួយឧបត្ថម្ភកុមារវៀតណាម។ ក្នុងនោះរួមមានសកម្មភាពអាទិភាពដូចជា៖ជួយឧបត្ថម្ភវះកាត់បេះដូងតាំងពីកំណើត អាហារូបករណ៍ កសាងសាលារៀន សម្រាប់កុមារនៅដំបន់ឆ្ងាយដាច់ស្រយាលផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ