ទីក្រុងប៉េកាំងចោទប្រកាន់ថាបាឡុងរបស់សហរដ្ឋអាមេរិកហោះឆ្លងដែនអាកាសចិនជាង ១០ លើក
(VOVWORLD) - ការដែលបាឡុងស៊ីវិល គ្មានមនុស្សបើករបស់ចិនបានហោះវង្វេងចូលទៅក្នុងដែនអាកាសអាមេរិកគឺជាឧបទ្ទវហេតុចៃដន្យទាំងស្រុង ដោយសារមូលហេតុមិនអាចទប់ទល់បាន ព្រមទាំងអះអាងថា "មិនដឹង" អំពីវត្ថុហោះ ដែលនៅសេសសល់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ។ រូបថត៖ រ៉យទ័រ |
ក្រសួងការបរទេសចិនកាលពីថ្ងៃទី ១៣ ខែកុម្ភៈ បានចោទប្រកាន់ថា ចាប់ពីឆ្នាំ ២០២២ បាឡុងរបស់សហរដ្ឋអាមេរិកបានហោះឆ្លងដែនអាកាសចិនជាង ១០ លើក ដោយមិនទាន់ទទួលបានការអនុញ្ញាតឡើយ។ ទាក់ទងនឹងបាឡុងរបស់ចិន និងវត្ថុហោះមិនស្គាល់អត្តសញ្ញាណចំនួន ៣ (UFO) ផ្សេងទៀត ដែលត្រូវបានភាគីសហរដ្ឋអាមេរិកបាញ់ទម្លាក់នោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអះអាងសារជាថ្មីម្ដងទៀតថា ការដែលបាឡុងស៊ីវិល គ្មានមនុស្សបើករបស់ចិនបានហោះវង្វេងចូលទៅក្នុងដែនអាកាសអាមេរិកគឺជាឧបទ្ទវហេតុចៃដន្យទាំងស្រុង ដោយសារមូលហេតុមិនអាចទប់ទល់បាន ព្រមទាំងអះអាងថា "មិនដឹង" អំពីវត្ថុហោះ ដែលនៅសេសសល់។ លោកបានរិះគន់ការដែលទីក្រុងវ៉ាស៊ីនតោនបានបាញ់មីស៊ីលទំនើបទម្លាក់វត្ថុហោះហើរ UFO ថាជាប្រតិកម្មហួសហេតុចំពោះការប្រើកម្លាំងហួសកំរិត ។
ក្នុងពេលនោះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Adrien Watson បានច្រានចោលការចោទប្រកាន់របស់ចិន ខណៈចាត់ទុកថាប្រទេសនេះបានប្រើប្រាស់បាឡុងចារកម្ម សំដៅប្រមូលព័ត៌មានចារកម្ម។ យោងតាមលោកស្រី Adrien Watson បាឡុងចារកម្មរបស់ចិនបានរំលោភបំពានលើអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក និងប្រទេសជាង ៤០ ផ្សេងទៀត មកពីទ្វិបទាំង ៥ ហើយភាគីចិនមិនបាននាំចេញការពន្យល់គួរឲ្យជឿទុកចិត្តណាមួយឡើយ៕