ទីក្រុងវូហាន (ប្រទេសចិន) រកឃើញករណីជំងឺឆ្លង Covid-19 រាប់រយករណី ដែលគ្មានរោគសញ្ញា
(VOVWORLD) - ក្នុងបរិបទដែលប្រទេសចិនកំពុងស្តារសកម្មភាពផលិត កម្មនិងជីវភាពរស់នៅរបស់ប្រជាជនជាបណ្តើរៗឡើងវិញ ក្រោយពីការគ្រប់គ្រងបានជំងឺរាតត្បាត Covid-19 ក្នុងប្រទេស ចំនួនករណីឆ្លងគ្មានរោគសញ្ញានៅតែត្រូវបានរកឃើញជាបន្តបន្ទាប់ ក្នុងនោះមានទីក្រុងវូហានផង ដែរ។
បុគ្គលិកបាញ់ថ្នាំសម្លាប់មេរោគនៅស្ថានីយ៍រថភ្លើងក្រោមដី វូហាន(រូបថត៖ Vov) |
ចាប់ពីថ្ងៃទី ២៣ ខែមីនាដល់ថ្ងៃទី ១០ ខែមេសា ទីក្រុងវូហានមានករណីឆ្លងជំងឺ Covid-19 ដោយគ្មានរោគសញ្ញាចំនួន ៤៤៧ ករណីបន្ថែមទៀត។
លោក Zhong Nam San អ្នកជំនាញផ្នែកសុខាភិបាលជួរមុខរបស់ចិនបានឲ្យដឹងថាករណីគ្មានរោគសញ្ញាគឺពុំកើតមានឡើងដោយគ្មានមូលហេតុទេ ហើយវាតែងតែកើតឡើងក្នុងករណីចំនួន ២ រួមមាន អ្នកប៉ះពាល់ជិតនឹងអ្នកជំងឺ Covid-19 និងមួយទៀតគឺអ្នកមក ពីតំបន់ផ្ទុះជំងឺរាតត្បាតផងដែរ។ ហេតុដូច្នេះ មនុស្សគ្រប់រូបគួរតែលើកកំពស់ការយល់ដឹង និងសមត្ថភាពការពារខ្លួនឯង លាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាសការពារនិងរក្សាចគម្លាតពីគ្នាក្នុងចម្ងាយ ២ ម៉ែត្រផងដែរ៕