ទីក្រុងហូជីមិញកំណត់​គោល​ដៅ​ ទទួលភ្ញៀវទេសចរណ៍​អន្តរជាតិចំនួន ៣,៥ លាននាក់ក្នុងឆ្នាំ ២០២២​

(VOVWORLD) - ក្នុងសន្និសីទបូកសរុបការងារនៃវិស័យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២១ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែមករា ទីក្រុងហូជីមិញបានកំណត់គោលដៅទទួលភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៣,៥ លាននាក់។
ទីក្រុងហូជីមិញកំណត់​គោល​ដៅ​ ទទួលភ្ញៀវទេសចរណ៍​អន្តរជាតិចំនួន ៣,៥ លាននាក់ក្នុងឆ្នាំ ២០២២​ - ảnh 1សន្និសីទបូកសរុបការងារនៃវិស័យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២១។ (រូបថត៖ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ)

សម្រាប់ភ្ញៀវទេសចរក្នុងស្រុក ទីក្រុងបានដាក់ចេញសេណារីយ៉ូចំនួនពីរគឺ៖ ប្រសិនបើស្ថានភាពជំងឺរាតត្បាតក្នុងប្រទេសត្រូវបានគ្រប់គ្រងយ៉ាងល្អ សកម្មភាពទេសចរណ៍នឹងដំណើរការឡើងវិញក្នុងសភាពធម្មតាថ្មី ហើយនឹងស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងស្រុកប្រមាណ ២៥ លាននាក់ ប្រាក់ចំណូលត្រូវបានប៉ាន់ស្មានសម្រេចបាន ៩៧,៧ ពាន់លានដុង។ ហើយសេណារីយ៉ូទីពីរគឺ ប្រសិនបើស្ថានភាពជំងឺរាតត្បាតនៅតែមានភាពស្មុគស្មាញនោះ ទីក្រុងនឹងព្យាយាមទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុកប្រហែល ១៨ លាននាក់ និងប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណសម្រេចបាន ៦៧,៧ ពាន់លានដុង។ លោកស្រី Nguyen Thi Anh Hoa ប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យដឹងថា៖

“បច្ចុប្បន្ន យើងខ្ញុំកំពុងស្ថិតក្នុងដំណាក់កាលទី ៣ នៃផែនការស្តារឡើងវិញវិស័យទេសចរណ៍ទីក្រុងហូជីមិញ។ អាចនិយាយបានថា ដំណាក់កាលទាំង ៣ នៃផែនការស្តារឡើងវិញ កំពុងត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលនាំមកនូវទំនុកចិត្តដល់វិស័យទេសចរណ៍របស់ទីក្រុងហូជីមិញ ក្នុងដំណាក់កាលស្តារឡើងវិញបន្តទៀតនៅឆ្នាំ ២០២២។ យើងសង្ឃឹមថានៅឆ្នាំ ២០២២ នេះ នឹងបន្តទទួលបានការរួមដំណើរពីភាគីនានា ជាពិសេសគឺសហគ្រាស ដើម្បីវិស័យទេសចរណ៍ទីក្រុងហូជីមិញអាចស្តារឡើងវិញប្រកបដោយនិរន្តរភាព”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ