ទីក្រុងហូជីមិញចង់ទាក់ទាញវិនិយោគិនដាណឺម៉ាក់
ទីក្រុងហូជីមិញជានិច្ចកាលអបអរសាទរ បណ្ដាវិនិយោគិនដាណឺម៉ាក់ មកដល់
ទីក្រុងវិនិយោគ សហប្រតិបត្តិការអាជីវកម្ម និងសន្យាបង្កលក្ខណះងាយស្រួលចំពោះ
បណ្ដាគំរោងការណ៍ដែលកំពុងធ្វើសកម្មភាពនៅទីក្រុង។ នេះគឺជាការអះអាងរបស់ ប្រធានគណះកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Hoang Quan នៅក្នុង ជំនួប ជាមួយរដ្ឋមន្ត្រី ក្រសួងកាបរទេសដាណឺម៉ាក់ Villy Sovndal នាថ្ងៃទី ២៧ កុម្ភះ។
នៅក្នុងជំនួបនេះ រដ្ឋមន្ត្រី ក្រសួងកាបរទេសដាណឺម៉ាក់ Villy Sovndal បានវាយ
តំលៃខ្ពស់ ការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមក។ លោក
Villy Sovndal បានអោយដឹងថា÷ នាបច្ចុប្បន្ន មានក្រុមហ៊ុន អង្គភាពអាជីវកម្ម និងការិ
យាល័យ ដាណឺម៉ាក់ចំនួន ១៣០ នៅវៀតណាម និងបណ្ដាអង្គភាពអាជីវកម្ម ក្រុមហ៊ុន
នោះ សុទ្ធតែពេញចិត្តចំពោះបរិយាកាសអាជីវកម្មនៅវៀតណាម ពិសេសគឺនៅទីក្រុង
ហូជីមិញ។ នេះគឺជាសញ្ញាដ៏ល្អដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕
|
ទីក្រុងហូជីមិញចង់ទាក់ទាញវិនិយោគិនដាណឺម៉ាក់(internet) |