ទីក្រុងហូជីមិញជំរុញកម្មវិធីតភ្ជាប់ធនាគារ-អង្គភាពអាជីវកម្ម

ទីក្រុងហូជីមិញជំរុញកម្មវិធីតភ្ជាប់ធនាគារ-អង្គភាពអាជីវកម្ម - ảnh 1
កម្មវិធីតភ្ជាប់ធនាគារនិងអង្គភាពអាជីវកម្មជារូបសណ្ឋានថ្មី (thoibaonganhang.vn)

        Vovworld-កម្មវិធីតភ្ជាប់ធនាគារនិងអង្គភាពអាជីវកម្មជារូបសណ្ឋានថ្មី​របស់​ទីក្រុងនិងក៏ជាកម្មវិធីសំដៅជាក់ស្ដែងការអនុវត្តសេចក្តីសំរេចចិត្តលេខ០២របស់​រដ្ឋាភិបាលអំពីយន្តការគោលនយោបាយរូបីយវត្ថុនិងឥណទានសំរាប់អង្គភាព
​អាជីវកម្ម។ នៅសន្និសីទបុកសរុបនាព្រឹកថ្ងៃទី២៧កុម្ភៈគណៈកម្មាធិការប្រជាជន​ទីក្រុងហូជីមិញបានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំអនុវត្ត បណ្ដាធនាគារពាណិជ្ជកម្ម​នៅទីក្រុងបានបង្កលក្ខណៈសំរាប់អង្គភាពអាជីវកម្មខ្ចីប្រាក់ជិត១៣០លានលាន​ដុង រួមចំណែកដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មស្ដារនិងជំរុញ​ផលិតកម្ម
អាជីវកម្ម។ ថ្លែងមតិនៅសន្និសីទនេះ លោក Nguyen Van Binh ទេសាភិបាលធនាគារ
ជាតិវៀតណាមបានវាយតំលៃខ្ពស់កម្មវិធីនេះនិងនឹងអនុវត្ត​ទូលាយក្នុងទូទាំង
ប្រទេស។

        “លើមូលដ្ឋានលទ្ធផលសកម្មនៃកម្មវិធីតភ្ជាប់ធនាគារអង្គភាពអាជីវកម្ម ធនាគារណាបានធ្វើល្អហើយបន្តពង្រីក។ រីឯធនាគារណាមិនទាន់ធ្វើត្រូវ​ស្រាវជ្រាវ​តាមរយៈស្ថានភាពជាក់ស្ដែងនៃកម្មវិធីនិងចុះឈ្មោះជាមួយទីក្រុងចុះហត្ថលេខា
សំរាប់អង្គភាពអាជីវកម្មខ្ចី៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ