ទីក្រុងហូជីមិញជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យទេសចរណ៍ជាមួយសមាគមន៍បណ្ដាអាជ្ញាធរមូលដ្ឋាននៅតំបន់អាស៊ីភាគឦសាន

(VOVWORLD) - នាយប់ថ្ងៃទី២៨ ខែកញ្ញា លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានទទួលជួបលោក Jong Kyoung Hong អគ្គលេខាធិការសមាគមន៍បណ្ដាអាជ្ញាធរមូលដ្ឋាននៅតំបន់អាស៊ីភាគឦសាន (NEAR) ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។
ទីក្រុងហូជីមិញជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យទេសចរណ៍ជាមួយសមាគមន៍បណ្ដាអាជ្ញាធរមូលដ្ឋាននៅតំបន់អាស៊ីភាគឦសាន - ảnh 1 Bitexco Tower នៅទីក្រុងហូជីមិញ (រូបថត៖ Internet)

      នៅក្នុងជំនួបនេះ លោក Le Thanh Liem បានថ្លែងអំណរគុណចំពោះលោក Jong Kyoung Hong ដែលបានជួយឧបត្ថម្ភគាំទ្រទីក្រុងហូជីមិញ ក្លាយទៅជាសមាជិកចូលបក្សសម័្ពន្ធរបស់ NEAR។ ថ្នាក់ដឹកនាំទីក្រុងរូបនេះក៏បានស្នើឲ្យ NEAR បន្តជួយឧបត្ថម្ភទីក្រុងហូជីមិញក្នុងសកម្មភាពផ្សព្វផ្សាយរូបភាព ពន្លឿនទេសចរណ៍ បង្កើនកិច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរនិងបទពិសោធន៍ក្នុងការកសាងទីក្រុងឆ្លាតវៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ