ទីក្រុងហូជីមិញត្រៀមជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស
|
លោក Nguyen Thanh Phong ប្រ ធានគណៈកម្មាធិការប្រជាជន
ទីក្រុងហូជីមិញនៅក្នុងការជួបសន្ទនាជាមួយ ឌុច David Puttnam
(រូបថតៈ TTXVN) |
(VOVworld)- ទីក្រុងហូជីមិញត្រៀមជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់
វិនិយោគិនបរទេស។នេះជាការអះអាងរបស់លោក Nguyen Thanh Phong ប្រ ធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនៅក្នុងការជួបសន្ទនាជាមួយ
ឌុច David Puttnam បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុក ពាណិជ្ជកម្មនៅវៀតណាម ឡាវ កម្ពុជា និងម៉ីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចការ ងារនៅវៀតណាមនារសៀលថ្ងៃទី៣មិនា។លោក Nguyen Thanh Phong បានចាត់
ទុកថា ដំណើរទស្សនកិច្ចលើកនេះរបស់ ឌុច David Puttnam នឹងរួមចំណែក រឹតបន្តឹងទំនាក់ទំនងរវាងវៀតណាមជាមួយអង់គ្លេស ព្រមទាំងសម្តែងអំណរ
គុណ ចំពោះការជួយឧបត្ថម្ភលើគ្រប់វិស័យរបស់អង់គ្លេសនិយាយរួមនិងទីក្រុង
ហូជី មិញនិយាយដោយឡែក។ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា
ទី ក្រុងហូជីមិញស្វាគមន៍និងរង់ចាំដៃគូមកពីអង់គ្លេសជាពិសេសក្នុងបរិបទកិច្
ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ EU បានបញ្ចប់ការចុះហត្ថ
លេខា។
រីឯខ្លួនវិញ លោក David Puttnam បានចាត់ទុកថា ដើម្បីសម្រេចយ៉ាងឆាប់ ៗនូវគំរោងការរចនាសម្ព័ន្ធនោះ ទីក្រុងហូជីមិញត្រូវផ្តោតសំខាន់ទៅលើបច្ចេក វិទ្យាជឿនលឿនទំនើបនាពេលអនាគត ខណៈដែលអង់គ្លេសជាដៃគូពោរពេញ ទៅដោយសក្តានុភាព។ដោយប្រៀបខ្លាំងមានអាជីវករវ័យក្មេង រួមទាំងបទ ពិសោធន៍និងបច្ចេកវិទ្យាទំនើបប្រាកដណាស់ថា រាល់គំរោងអំពីហេដ្ឋារចនា
សម្ព័ន្ធ នៅទីក្រុងហូជីមិញនឹងបានសម្រេចជាស្ថាពរយ៉ាងឆាប់បំផុត៕