ទីក្រុងហូជីមិញនិងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនៅវៀតណាមស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) -ទីក្រុងហូជីមិញមានបំណងថា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) រូមសហការ ជួយឧបត្ថម្ភទីក្រុងក្នុងកម្មវិធីចែករំលែកបទពិសោធន៍ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ទប់ទល់នឹងប្រែប្រួលអាកាសធាតុ ទឹកជំនន់ អភិវឌ្ឍន៍សហគ្រាសចាប់ផ្ដើមអាជីពថ្មី។
ទីក្រុងហូជីមិញនិងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនៅវៀតណាមស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1ទីក្រុងហូជីមិញនិងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនៅវៀតណាមស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការ 

ទីក្រុងហូជីមិញមានបំណងថា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) រូមសហការ ជួយឧបត្ថម្ភទីក្រុងក្នុងកម្មវិធីចែករំលែកបទពិសោធន៍ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ទប់ទល់នឹងប្រែប្រួលអាកាសធាតុ ទឹកជំនន់ អភិវឌ្ឍន៍សហគ្រាសចាប់ផ្ដើមអាជីពថ្មី។ នេះគឺជាសំណើររបស់លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan នៅក្នុងជំនួបសន្ទនាជាមួយលោក Kamal Malhotra អ្នកសម្របសម្រួលប្រចាំអង្គការសហប្រជាជាតិ និងជាតំណាងប្រចាំ UNDP នៅវៀតណាម នាយប់ថ្ងៃទី ២៩ សីហា។ លោក Nguyen Thien Nhan បានស្នើឲ្យអង្គការសហប្រជាជាតិបន្តមានសកម្មភាពជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពថែមទៀតដើម្បីជួយឧបត្ថម្ភវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញដោះស្រាយបញ្ហាប្រឈមដែលកំពុងជួបប្រទះក្នុងដំណើរការអភិវឌ្ឍន៍។ រីឯខ្លួនវិញ លោក Kamal Malhotra មានបំណងពិភាក្សាជាមួយទីក្រុងកសាងកម្មវិធីសហប្រតិបត្តិការនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ