ក្នុងជំនួបសន្ទនាជាមួយ លេខានិងជាអភិបាលខេត្ត Savannakhet (ឡាវ) លោក
Suphan Keomyxay ដែលកំពុងមានដំណើរទស្សនិកិច្ចនិងបំពេញការងារនៅទីក្រុង
ហូជីមិញ នាថ្ងៃទី ២៨ មេសា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក
Le Thanh Hai បានចាត់ទុកថា៖ សក្តានុភាពរបស់តំបន់ទាំង២គឺដ៍ធំធេង ជាពិសេស ក្នុងរបៀងសេដ្ឋកិច្ចកើតលិច។ តាមលោក Le Thanh Hai ឲ្យដឹងថា៖ ក្នុងរយៈពេល
ខាងមុខ ទីក្រុងហូជីមិញនិងខេត្ត Savannakhet ត្រូវមានបណ្ដាកម្មវិធីសហប្រតិបត្តិការ
ជាក់ស្តែងជាង មិនត្រឹមតែ លើវិស័យសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំង លើវិស័យ អប់រំ បណ្តុះបណ្ដាល វប្បធម៌ ទៀតផង។ ទន្ទឹមនឹងនោះ ជំរុញការជួបប្រាស្រ័យការទូត
ប្រជាជន។ តំបន់ទាំង២បង្កលក្ខណៈ សំរាប់បណ្តាអង្គភាពអាជីវកម្មស្វែងរកឱកាស
សហប្រតិបត្តិការ។ លេខានិងជាអភិបាលខេត្ត Savannakhet លោក Suphan Keomyxay មានគោលបំណាងបានទទួលបណ្ដាអង្គភាពអាជីវកម្ម វិនិយោគិនរបស់ទីក្រុងហូជីមិញ
ក៏ដូចជា រប់សវៀតណាម ទៅស្វែងយល់ សហប្រតិបត្តការ វិនិយោគនៅខេត្ត
Savannakhet ទន្ទឹមនឹងនោះ បានស្នើថ្នាក់ដឹកនាំទីក្រុងហូជីមិញបន្តជួយ ឧបត្ថម្ភខេត្ត
Savannakhet លើវិស័យ អប់រំ បណ្តុះបណ្ដាល ក្នុងរយៈពេលខាងមុខ តទៅទៀត៕
|
អភិបាលខេត្ត Savannakhet (ឡាវ) លោក Suphan Keomyxay និងលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Le Thanh Hai
(Image: Internet) |