ទីក្រុងហូជីមិញនិងទីក្រុងភ្នំពេញជំរុញកិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃទី ២៣ មេសា នៅជំនួបសន្ទនាជាមួយ លេខានិងជាអភិបាលរាជធានី
ភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) លោក កែបជុតិម៉ា លេខាគណៈកម្មាធិការបក្ស
ទីក្រុងហូជីមិញ (វៀតណាម) លោក  Le Thanh Hai បានអះអាងថា ៖ ក្នុងរយៈពេល
កន្លងមក ទីក្រុងទាំង២ទទួលបានបណ្ដាលទ្ធផលសហប្រតិបត្តិការដ៏គួរឲ្យកត់សំគល់ លើវិស័យនានា ក៏ដូចជា៖ សេដ្ឋកិច្ច សង្គម សុខាភិបាល អប់រំ ។ល។ ដែលនាំមកផល
ប្រយោធន៍ជាច្រើនសំរាប់ ប្រជាជននៃប្រទេសទាំង២។ លេខានិងជាអភិបាលរាជធានី
ភ្នំពេញ លោក កែបជុតិម៉ា ជឿជាក់ថា៖ ទីក្រុងទាំង២នឹងសហប្រតិបត្តិការឲ្យខ្លាំងក្លា
ថែមទៀត ក្នុងរយៈពេលខាងមុខ។ ដើម្បីពង្រីកបណ្ដាលទ្ធផលដែលទទួលបាន លោក
កែបជុតិម៉ា បានឯកភាពជាមួយថ្នាក់ ដឹកនាំទីក្រុងហូជីមិញថា៖ ក្នុងរយៈពេលខាងមុខ ទីក្រុងទាំង២ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ គ្រប់ជាន់ថ្នាក់ បណ្ដាអង្គភាពអាជីវកម្ម
ត្រូវជួបប្រាស្រ័យ ស្វែងយល់ឱកាស់ធ្វើអាជីវកម្ម ថែមទៀត សំដៅពង្រឹងទំនាក់ទំនង
រវាងទីក្រុងនៃប្រទេសទាំង២ ឲ្យខ្លាំងក្លាថែមទៀត៕

ទីក្រុងហូជីមិញនិងទីក្រុងភ្នំពេញជំរុញកិច្ចសហប្រតិបត្តិការ - ảnh 1
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (វៀតណាម) លោក Le Thanh Hai ជួបសន្ទនាជាមួយ លេខានិងជាអភិបាលរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) លោក កែបជុតិម៉ា។
(Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ