ទីក្រុងហូជីមិញនិងនូវែលសេឡង់បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង​វិនិយោគ

(VOVWORLD) -លោក Le Thanh Liem បានសន្យាថាបង្កល្ខណៈងាយស្រួលសម្រាប់សហគ្រាសនូវែលសេឡង់ស្វែងរក ជំរុញវិនិយោគ សហប្រតិបត្តិការពាណិជ្ជកម្មនៅទីក្រុងហូជីមិញលើគ្រប់វិស័យ ដូចជា សហប្រតិបត្តិការអប់រំ ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងកសាងទីក្រុងឆ្លាតវៃជាដើម។
ទីក្រុងហូជីមិញនិងនូវែលសេឡង់បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង​វិនិយោគ - ảnh 1អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Thanh Liem ជាមួយ លោក Peter Chrisp អគ្គនាយកប្រតិបត្តិនៃទីភ្នាក់ងារអភិវឌ្ឍន៍ពាណិជ្ជកម្មនិងសហគ្រាសនូវែលសេឡង់ (NZTE) 

នាយប់ថ្ងៃទី ២៧ ខែមិនា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Thanh Liem បានជួបជាមួយ លោក Peter Chrisp អគ្គនាយកប្រតិបត្តិនៃទីភ្នាក់ងារអភិវឌ្ឍន៍ពាណិជ្ជកម្មនិងសហគ្រាសនូវែលសេឡង់ (NZTE) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ លោក Le Thanh Liem មានគោលបំណងថា ក្នុងឋានៈរបស់ខ្លួន លោក Peter Chrisp នឹងរួមវិភាគទានជាច្រើនប្រកបដោយប្រសិទ្ធភាពថែមទៀត ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងនូវែលសេឡង់និងវៀតណាមនិយាយរួម និងរវាងនូវែលសេឡង់និង និងទីក្រុងហូជីមិញនិយាយដោយឡែក។ ទន្ទឹមនឹងនេះ លោក Le Thanh Liem បានសន្យាថាបង្កល្ខណៈងាយស្រួលសម្រាប់សហគ្រាសនូវែលសេឡង់ស្វែងរក ជំរុញវិនិយោគ សហប្រតិបត្តិការពាណិជ្ជកម្មនៅទីក្រុងហូជីមិញលើគ្រប់វិស័យ ដូចជា សហប្រតិបត្តិការអប់រំ ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត និងកសាងទីក្រុងឆ្លាតវៃជាដើម។

ចំណែកឯ លោក Peter Chrisp អគ្គនាយកប្រតិបត្តិនៃទីភ្នាក់ងារអភិវឌ្ឍន៍ពាណិជ្ជកម្មនិងសហគ្រាសនូវែលសេឡង់ មានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញ លើវិស័យដែលមានប្រៀបខ្លាំងដូចជា៖ ផលិតផលទឹកដោះគោ ផលិតផល សេវាកម្មបម្រើផលិតកម្មកសិកម្ម ដែលស្និទ្ធស្នាលជាមួយបរិស្ថាន ក៏ដូចជាសហប្រតិបត្តិការជាមួយសហគ្រាសខ្នាតតូច និងមធ្យមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ