ទីក្រុងហូជីមិញនិងបង់ក្លាដែស្សចែករំលែកបទពិសោធន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ

ទីក្រុងហូជីមិញនិងបង់ក្លាដែស្សចែករំលែកបទពិសោធន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ - ảnh 1
លោកស្រី Truong Thi Anh អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ

          (VOV)_នារសៀលថ្ងៃទី២១ កញ្ញា លោកស្រី Truong Thi Anh អនុ​ប្រធាន​ក្រុម
ប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានមានជំនួបធ្វើការជាមួយគណៈប្រតិភូរដ្ឋសភាបង់ក្លាដែស្ស ដឹកនាំដោយ លោក Ashequr Rahman ប្រធាន​គណៈ​កម្មាធិការអចិន្ត្រយ៍រដ្ឋសភា ទទួលបន្ទុកក្រសួងរដ្ឋបាលសាធារណៈបង់ក្លាដែស្ស ដែលមកបំពេញ
ទស្សនកិច្ចនៅទីក្រុង ដើម្បីស្វែងរល់អំពីបទពិសោធន៍ជ្រើស​រើស​ ការគ្រប់គ្រង 
បណ្ដុះបណ្ដាប្រភពធនធានមនុស្ស របស់ទីក្រុងហូជី​មិញ និងខ្លឹមសារកែទម្រង់រដ្ឋបាល រដ្ឋាភិបាលអេឡិកត្រូនិក។  លោក Ashequr Rahman វាយតំលៃខ្ពស់ចំពោះ
ការអភិវឌ្ឍន៍ខ្លាំង​ក្លា អំពីសេដ្ឋកិច្ចសង្គមកិច្ច​របស់វៀតណាមនិយាយរួម និងរបស់ទីក្រុងហូជីមិញ និយាយដោយឡែក។ ​លោកក៏បានចាត់ទុកថា៖​វៀតណាមនិងបង់
ក្លាដែស្ស មានចំណុច​ប្រហាក់​ប្រហែលជាមួយគ្នាច្រើន ​អាចចែករំលែកបទពិសោធន៍
ជាមួយគ្នា ក្នុង​ដំណើការអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ