ទីក្រុងហូជីមិញនិងបារាំងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) -នារសៀលថ្ងៃទី២៥ខែមករា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ លោក Tran Vinh Tuyen បានអញ្ជើញជួបធ្វើការជាមួយលោក Jean Baptiste Lymoyne រដ្ឋលេខាធិការក្រសួងអឺរ៉ុបនិងការបរទេសបារាំងនិងគណៈប្រតិភូ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។


ក្នុងជំនួបនេះ លោក Tran Vinh Tuyen បានឲ្យដឹងថា ទីក្រុងហូជីមិញ កំពុង ផ្តោតការយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំនិងសុខាភិ បាល អនុវត្តន៍ការកសាងទីក្រុងឆ្លាត និងមានបំណងសហគ្រាសបារាំង មកស្វែងយល់និងសហប្រតិបត្តិ ការជាក់ស្តែងជាមួយទីក្រុងលើបណ្តាវិស័យពោលខាងលើ។

        រីឯខ្លួនវិញ រដ្ឋលេខាធិការ Jean Baptiste Lymoyne បានឲ្យដឹងថា គណៈប្រតិភូ បារាំងមកទស្សនាទីក្រុងហូជីមិញលើកនេះ ក្នុងបំណង ស្វែងយល់នូវទិសដៅអភិវឌ្ឍន៍ របស់ទីក្រុងហូជីមិញនាប៉ុន្មានឆ្នាំកន្លងទៅនិងបើកចេញកិច្ចសហប្រតិបត្តិការសម្រាប់ភាគីទាំងពីរផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ