ទីក្រុងហូជីមិញនិងរាជធានីភ្នំពេញបង្កើនកិច្ចសហប្រតិបត្តិការ
(VOVWORLD) - នារសៀលថ្ងៃទី១២ ខែមីនា នៅទីក្រុងហូជីមិញ ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានជួប ពិភាក្សាជាមួយគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ លោក ឃួង ស្រែង អភិបាល រាជធានីភ្នំពេញ។
ទីក្រុងហូជីមិញនិងរាជធានីភ្នំពេញបង្កើនកិច្ចសហប្រតិបត្តិការ (រូបថត៖ vnanet.vn)
|
ក្នុងជំនួបនេះលោក Nguyen Thanh Phong អះអាងថាអាជ្ញាធរទីក្រុងនឹង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជួយឧបត្ថម្ភគាំទ្រក្នុងការដោះស្រាយ នូវបញ្ហានានាដែលអាជ្ញាធរភ្នំពេញដែលយកចិត្តទុកដាក់ ដូចជា ក្នុងវិស័យ គ្រប់គ្រង ចរាចរណ៍ទីក្រុង និងកាកសំណល់នៅទីក្រុង។ល ។
ម្យ៉ាងទៀត ទីក្រុងហូជីមិញនឹងបន្តសហការជាមួយរាជធានីភ្នំពេញក្នុង វិស័យ អប់រំនិងបណ្តុះបណ្តាល សុខាភិបាល ជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ ដើម្បីរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរប្រកបដោយ ប្រសិទ្ធភាព ៕