ទីក្រុងហូជីមិញនិងសឹង្ហបុរីជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យបច្ចេកវិទ្យាខ្ពស់
(VOVWORLD) - នៅក្នុងជំនួបនេះ លោក Le Thanh Liem បានអោយដឹងថា ក្នុងឆ្នាំ២០១៩ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃទីក្រុងហូជីមិញគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅសឹង្ហបុរី ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យវិនិយោគ ពាណិជ្ជកម្ម ការចាប់ ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តភាព ការបណ្ដុះបណ្ដាល និងទីក្រុងឆ្លាតវៃ ជាដើម។
នារសៀលថ្ងៃទី១៥ ខែឧសភា លោក Le Thanh Liem អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបជាមួយលោក Chee Hong Tat រដ្ឋលេខាធិការជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម និងជា រដ្ឋលេខាធិការនៃក្រសួងអប់រំសឹង្ហបុរី ដែលកំពុងដឹកនាំគណៈប្រតិភូធុរជនសឹង្ហ បុរីមកបំពេញទស្សនកិច្ចនៅទីក្រុង។
នៅក្នុងជំនួបនេះ លោក Le Thanh Liem បានអោយដឹងថា ក្នុងឆ្នាំ២០១៩ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃទីក្រុងហូជីមិញគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅសឹង្ហបុរី ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យវិនិយោគ ពាណិជ្ជកម្ម ការចាប់ ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តភាព ការបណ្ដុះបណ្ដាល និងទីក្រុងឆ្លាតវៃ ជាដើម។ ទីក្រុងមានគោលបំណងចង់បង្កើនកិច្ចសហប្រតិបតិ្តការជាមួយសឹង្ហ បុរីសំដៅជំរុញការអភិវឌ្ឍនៃសហគ្រាសចាប់ផ្ដើមអាជីវកម្មប្រកបដោយនវានុវត្តភាព ព្រមទាំងសហប្រតិបតិ្តការអភិវឌ្ឍន៍ធនធានមនុស្សដោយគុណភាពខ្ពស់ និង logistics ផងដែរ។ ថ្នាក់ដឹកនាំទីក្រុងហូជីមិញសន្យានឹងកែលម្អបរិយាកាស វិនិយោគអាជីវកម្ម ក៏ដូចជាបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិន ដោយគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនសឹង្ហបុរីនៅទីក្រុង។
ជាការឆ្លើយតប រដ្ឋលេខាធិការលោក Chee Hong Tat បានសម្ដែងនូវគោល បំណងថា នាពេលខាងមុខ សឹង្ហបុរីនឹងសហការជាមួយទីក្រុងហូជីមិញដើម្បី ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបតិ្តការរវាងសហគ្រាសនៃភាគីទាំងពីរលើវិស័យ អភិវឌ្ឍ ផ្ទេរប្រគល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ក៏ដូចជាអភិវឌ្ឍសហគ្រាសចាប់ផ្ដើមអាជីវកម្មផងដែរ៕