ទី​ក្រុង​ហូ​ជីមិញនិងសិង្ហបុរី​សហប្រតិបត្តិ​ការលើវិស័យអភិវឌ្ឍន៍​​និងនគររូបនីយកម្ម​

(VOVWORLD) - នារសៀលថ្ងៃ ២៦ ខែមេសា នៅទីក្រុងហូជីមិញ មន្ទីរនគររូបនីយកម្មនិងស្ថាបត្យកម្មទីក្រុងហូជីមិញនិងមជ្ឈមណ្ឌលទីក្រុងដែលគួរឲ្យរស់នៅរបស់សិង្ហបុរីបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍និងនគររូបនីយកម្មប្រកបដោយចីរភាព។
ទី​ក្រុង​ហូ​ជីមិញនិងសិង្ហបុរី​សហប្រតិបត្តិ​ការលើវិស័យអភិវឌ្ឍន៍​​និងនគររូបនីយកម្ម​ - ảnh 1ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖ TTXVN)

យោងតាមអនុស្សារណៈនៃការយោគយល់គ្នានេះ មន្ទីរនគររូបនីយកម្មនិងស្ថាបត្យកម្មទីក្រុងហូជីមិញនិងមជ្ឈមណ្ឌលទីក្រុងដែលគួរឲ្យរស់នៅរបស់សិង្ហបុរីនឹងសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមក ក្នុងកិច្ចសហការរវាងអ្នកជំនាញ អង្គភាពអាជីវកម្មដែលជាប់ពាក់ព័ន្ធដើម្បីណែនាំនិងរៀបចំការបណ្តុះបណ្តាលឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុង; សម្របសម្រួលការប្រឹក្សាយោបល់ឫរៀបចំការបណ្តុះបណ្តាលដើម្បីកែលំអគុណភាពនៃជីវភាពរស់នៅប្រកបដោយចីរភាពក្នុងវិស័យអភិវឌ្ឍន៍លំនៅដ្ឋានទីក្រុងឆ្លាតវៃដឹកជញ្ជូននគរគ្រប់់គ្រងស្ថាបត្យកម្មនិងលំហអាកាសបៃតង។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើទំរង់នៃកិច្ចសហប្រតិបត្តិការនឹងរួមមានសកម្មភាពជួបជុំ សិក្ខាសាលានិងសន្និសីទនានា; ការផ្តល់សេវាប្រឹក្សា; កម្មវិធីបណ្តុះបណ្តាលសមត្ថភាពនិងបំណិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ