ទីក្រុងហូជីមិញនិង WB សហប្រតិបតិ្តការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន

ទីក្រុងហូជីមិញនិង WB សហប្រតិបតិ្តការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន - ảnh 1
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)

(VOVworld) - ទីក្រុងហូជីមិញនិងធនាគារពិភពលោក (WB) បន្តសហប្រតិបតិ្ត
ការស្រាវជ្រាវនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំរោងការណ៍នានាដែលមាន
ប្រភពទុនពី WB លើបណ្ដាវិស័យ សំដៅលើកកំពស់កិត្យានុភាពរបស់ទីក្រុងនិង
រួមចំណែកកែលំអគុណភាពជីវភាពរស់នៅរបស់ប្រជាជន។លោក Nguyen Thanh
 Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងលោកស្រី Kristalina
I.Georgieva អគ្គនាយិការប្រតិបត្តិ WB បានឯកភាពដូច្នេះនៅជំនួបនា ព្រឹកថ្ងៃទី
២៤ មិនា នៅទីក្រុងហូជីមិញ។លោក Nguyen Thanh Phong អះអាងថា ទីក្រុង
ហូជីមិញនឹងសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយ WB ដើម្បីអនុវត្ត គំរោង
ការណ៍សំដៅកែលំអជីវភាពរស់នៅ បរិស្ថាន ហើយនាំមកនូវផលប្រយោជន៍
សំរាប់ប្រជាជន។
រីឯខ្លួនវិញ លោកស្រី Kristalina I. Georgieva បានអះអាងនូវគោលចំណងបន្ត
សហប្រតិបតិ្តការជាមួយទីក្រុងដើម្បីដោះស្រាយបញ្ហាលំបាក សំខាន់ ក្នុងដំណើរ
ការអភិវឌ្ឍន៍ទីក្រុង ព្រមទាំងផ្ដោតសំខាន់ទៅលើគំរោងការណ៍ទប់ទល់នឹងបម្រែ
បម្រួលអាកាសធាតុនិងកែលំអមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ