ទីក្រុងហូជីមិញបើកអោយដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃចំនួនពីរសម្រាប់វិស័យសុខភាពនិងអប់រំ

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ទីក្រុងហូជីមិញបានបើកអោយដំណើរការ មជ្ឈមណ្ឌលប្រតិបត្តិការសុខភាពឆ្លាតវៃ ដែលមានទីតាំងនៅមន្ទីរសុខាភិបាលទីក្រុងនិងមជ្ឈមណ្ឌលប្រតិបត្តិការអប់រំឆ្លាតវៃ ដែលមានទីតាំងនៅមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងហូជីមិញ។ 
ទីក្រុងហូជីមិញបើកអោយដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃចំនួនពីរសម្រាប់វិស័យសុខភាពនិងអប់រំ - ảnh 1 លោក Nguyen Thien Nhan ថ្លែងមតិក្នុងពិធី (រូបថតTTXVN)

នៅពេលដែលបានដាក់ឱ្យដំណើរការនោះ ប្រព័ន្ធប្រើប្រាស់បញ្ញាសិប្បនិម្មិត នៃមជ្ឈមណ្ឌលប្រតិបត្តិការសុខភាពឆ្លាតវៃ នឹងធ្វើបច្ចុប្បន្នភាពជាប្រចាំនិងបង្ហាញពីស្ថានភាពមន្ទីរពេទ្យ ដែលមានលទ្ធភាពប្រមូលនិងទទួលអ្នកផ្ទុកជំងឺកូរ៉ូណា លើទូទាំងទីក្រុង។ កម្មវិធីនេះ ក៏ធ្វើបច្ចុប្បន្នភាពនូវស្ថានភាពជំងឺរាតត្បាតលើពិភព លោកនិងការវិវត្តនៃករណីវិជ្ជមាននៅវៀតណាមតាមរយៈតារាង។ ចំណែកឯមជ្ឈមណ្ឌលប្រតិបត្តិការអប់រំឆ្លាតវៃនឹងធានានូវសមត្ថភាពនៃការប្រមូលផ្តុំនិងចែករំលែកទិន្ន ន័យ ជាមួយមជ្ឈមណ្ឌលប្រតិបត្តិការទីក្រុងឆ្លាតវៃរបស់ទីក្រុង។ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុង បានបញ្ជាក់ថា៖ មជ្ឈមណ្ឌលប្រតិបត្តិការឆ្លាតវៃចំនួន ២ សម្រាប់វិស័យអប់រំនិងសុខាភិបាល ដែលបានដាក់អោយដំណើរការពេលនេះ សុទ្ធតែផ្សាភ្ជាប់ជាមួយ នឹងការអភិវឌ្ឍធនធានមនុស្សនៃទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ